ព័ត៌មានជាតិ
ពិធីបុណ្យសមុទ្រនៅខេត្តកែបឆ្នាំនេះ រៀបចំនៅតាមបណ្ដោយឆ្នេរខ្សាច់ប្រវែង២៧០០ម៉ែត្រ
ពីធីបុណ្យសមុទ្រលើកទី១០ ជុំទី៣ ដែលខេត្តកែបធ្វើជាម្ចាស់ផ្ទះ មានរយៈពេល០៣ថ្ងៃចាប់ពីថ្ងៃទី១ ដល់៣ ខែធ្នូ ឆ្នាំ២០២៣ត្រូវបានរៀបចំឡើង ក្រោមប្រធានបទ យើងទាំងអស់គ្នាដើម្បីទេសចរណ៍។សម្តេចសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នឹងអញ្ជើញជាអធិបតីភាពក្នុងពិធីបើកនៅថ្ងៃទី២ ខែធ្នូ ស្អែកនេះ។
នៅក្នុងព្រឹត្តិការណ៍ពិធីបុណ្យសមុទ្រនេះដែរ ក៏មានការដាក់តាំងពិព័រណ៍នូវផលិតផលយ៉ាងសម្បូរបែប និងការដាក់តាំងបង្ហាញនូវផលិតផលម៉ាកល្បីៗជាច្រើនមុខ រួមនិងការប្រគំតន្ត្រីដែលមានការចូលរួមពីតារាសិល្បៈល្បីៗ ហើយសង្ឃឹមថា និងមានប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលរួមកំសាន្តយ៉ាងច្រើនកុះករ។

បើយោងតាមការឲ្យដឹងពីអាជ្ញាធរ ពិធីបុណ្យសមុទ្រលើកទី១០ ជុំទី៣ ដែលខេត្តកែបទទួលធ្វើជាម្ចាស់ផ្ទះនេះគឺមានការរៀបចំដាកើតាំងមានចំនួន ៣ ទីតាំង គឺទី១ បានដាក់តាំងនៅចំណុចឆ្នេរថ្មីនៅតំបន់ផ្សារក្តាម ទី២ និងដាក់តាំងនៅចំណុចឆ្នេរលេងទឹកនៅទល់មុខមន្ទីរទេសចរណ៍ខេត្តកែប និងទី៣ បានដាក់តាំងនៅចំណុចមុខសាលាខេត្តកែបតែម្តង។
ព្រឹត្តិការណ៍ ពិធីបុណ្យសមុទ្រលើកទី១០ជុំទី៣ នេះមានការចូលរួមសហការពី ក្រសួងទេសចរណ៍និង រដ្ឋបាលខេត្តកែប រួមទាំងសហភាពសហព័ន្ធយុវជនកម្ពុជា ក្រសួងស្ថាប័នពាក់ព័ន្ធ ព្រមទាំងផ្នែកឯកជនជាច្រើនទៀត។

បើយោងតាមសេចក្តីជូនដំណឹងលេខ ៥២០ សជណ.អគឧ ចុះថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ របស់ក្រសួងទេសចរណ៍បានឲ្យដឹងថា នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តកែប នឹងរៀបចំព្រឹត្តិការណ៍ជិះកង់កម្សាន្តលក្ខណៈមហាជន ក្នុងបំណងចូលរួមអបអរសាទរពិធីបុណ្យសមុទ្រលើកទី១០ ជុំទី៣ ឆ្នាំ២០២៣ នៅខេត្តកែប ដើម្បីផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍នៅខេត្តកែប ជំរុញកំណើនភ្ញៀវទេសចរ និងទាក់ទាញចំណាប់អារម្មណ៍អ្នកស្នេហាវិស័យកីឡា ទេសចរជាតិ និងអន្តរជាតិ ឲ្យមកទស្សនាខេត្តកែបកាន់តែច្រើនឡើង។

ព្រឹត្តិការណ៍បុណ្យសមុទ្រនេះនិងមានការជិះកង់អបអសាទរហើយនិងមានការជួបជុំគ្នានៅចំណុចទីតាំងចាប់ផ្តើមនៅមុខខ្លោងទ្វារប្រារព្វពិធីបុណ្យសមុទ្រក្បែផ្សារក្តាមនៅតំបន់A នៅវេលាម៉ោង ៦,៣០នាទីព្រឹក ហើយនៅម៉ោង ៧,០០ និងមានកាអញ្ជើញមកដល់របស់ ឯកឧត្តម សុខ សូកេន រដ្ធមន្រ្តីក្រសួងទេសចរណ៍ ដើម្បីមានមតិស្វាគមន៍ រួចចាប់ផ្តើមចេញដំណើរទៅកាន់គោលដៅនៅចំណុចកំពង់ផែរទេសចរណ៍កោះទន្សាយ ដើម្បីថតរូបទុកជាអនុស្សាវរីយ៍។
អត្ថបទ៖ សឹង រ៉ាត់


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoព្រឹទ្ធសភាថៃ កោះហៅ Boonsin Padklang ទៅបំភ្លឺ រឿងមិនស្តាប់តាមបញ្ជារដ្ឋាភិបាល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកោះរ៉ុងកាន់តែអភិវឌ្ឍ អនាគតជាគោលដៅសម្រាកលំហែកាយអ្នកជំនួញបច្ចេកវិទ្យាធំៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoប្រមុខការពារជាតិថៃ៖ កម្ពុជាត្រូវបំពេញ២លក្ខខណ្ឌដើម្បីដោះលែងទាហានខ្មែរ និង៤លក្ខខណ្ឌសម្រាប់ការបើកព្រំដែន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoថៃបញ្ជាក់ថា ការដោះលែងទាហានខ្មែរ១៨នាក់ថ្ងៃទី១២វិច្ឆិកា មិនមែនមកពីសម្ពាធអាមេរិកទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវក្នុងក្រុងបាត់ដំបងខូចពិបាកធ្វើដំណើរ នឹងសម្រុកស្ថាបនាឡើងវិញក្រោយផុតរដូវភ្លៀង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoសារព័ត៌មាន Newsweek៖ សម្ព័ន្ធមិត្តសន្ធិសញ្ញារបស់អាមេរិក កំពុងសាកល្បងអំណាចរបស់ ត្រាំ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា-ថៃ គ្រោងដកយុទ្ធោបករណ៍ចេញពីព្រំដែនម្ដងទៀតនៅថ្ងៃទី០៨ ខែវិច្ឆិកា ខណៈថៃធ្លាប់ព្រមានប្រើកម្លាំងយោធាដណ្ដើមយកប្រាសាទតាក្របី
-
ព័ត៌មានជាតិ១ ថ្ងៃ agoកម្ពុជា បញ្ជូនពលករថៃ ២៨ នាក់ ទៅកាន់ប្រទេសកំណើត តាមច្រកទ្វារព្រំដែនចាំយាម


