KPT+
៣យ៉ាង ត្រូវកត់ចំណាំ បើសិនទៅកម្សាន្តតំបន់ទឹកធ្លាក់ អំឡុងខែនេះ
នៅរៀងរាល់រដូវភ្លៀវធ្លាក់ ដំណើរកម្សាន្តទៅកាន់តំបន់ទឹកធ្លាក់ តំបន់ភ្នំ និងតំបន់សមុទ្រ មានហានិភ័យណាស់ ព្រោះតែអាកាសធាតុប្រែប្រួលឆាប់រហ័ស ងាយបង្កជារលកធំភ្លាមៗ ឬនាំមកនូវកម្លាំងទឹកភ្លាមៗនឹកស្មានមិនដល់។ ជាក់ស្តែង នៅតាមតំបន់ទឹកធ្លាក់ ជារឿយៗ ឧបទវហេតុដែលកើតមានលើទេសចរកន្លងមក ចំពោះដំណើរកម្សាន្តក្នុងរដូវភ្លៀងបែបនេះ ច្រើនជួបស្ថានភាពមកជាគំហុកតែម្តង។

ដូចនេះ កម្ពុជាថ្មីសូមចែករំលែកឱ្យបានដឹងនូវកត្តាគួរប្រុងប្រយ័ត្នខ្លះ នៅពេលទៅលេងតំបន់ទឹក។
១. រឿងចម្បងទីមួយ មុននឹងសម្រេចចិត្តមកលេងតំបន់ទឹកធ្លាក់ ត្រូវដឹងពីស្ថានភាពអាកាសធាតុ ព្រោះតំបន់ទឹកធ្លាក់ មានហានិភ័យនៃគ្រោះថ្នាក់ខ្លាំងនៅរដូវភ្លៀង ពិសេសស្របពេលដែលកម្ពុជា កំពុងបង្កើនការប្រុងប្រយ័ត្នឥទ្ធិពលព្យុះ ពីប្រទេសក្បែរខាងកម្ពុជាផង។
ភ្លៀវធ្លាក់ញឹកញាប់ មិនមែនជាពេលវេលាល្អសម្រាប់ដំណើរកម្សាន្តតំបន់ទឹកធ្លាក់ឡើយ ព្រោះបើតាមបទពិសោធអ្នកប្រកបរបរក្បែរតំបន់ទឹកធ្លាក់ កត់សម្គាល់ឃើញថា រាល់ពេលដែលមេឃចាប់ផ្តើមស្រទុំម្តងៗ ទឹកមិនដឹងមកពីណា គឺមកជាគំហុកតែម្តង ពិសេសគឺច្រើនកើតមានឡើងក្នុងអំឡុងរដូវភ្លៀងធ្លាក់ខែកញ្ញា-តុលា។ ស្ថានភាពភ្លាមៗនេះ ជារឿងដែលមិនអាចស្មានដឹងមុនឡើយ ហេតុនេះដើម្បីសុវត្ថិភាព គប្បីកុំលេងឆ្ងាយពីច្រាំងពេក។
២. មួយវិញទៀត ដើម្បីសុវត្ថិភាពខ្ពស់ពេលលេងទឹក ត្រូវលេងនៅម្តំណាដែលផុតពីល្បាក់ចំណោតដែលទឹកហូរចុះ ព្រោះត្រង់ចំណុចនោះ ទឹកហូរខ្លាំង អាចឱ្យយើងបាត់ជំហរហូរទៅជាមួយទឹក។

៣. កំណត់ចំណាំមួយទៀត ដែលយើងអាចមើលដឹងពីស្ថានភាពទឹកមិនគួរលេង។ ប្រសិនបើលោកអ្នកមើលឃើញកន្លែងណាមានទឹកបែកពពុះសៗខ្លាំង ចូរចាំថាត្រង់នោះហើយ ជាកន្លែងដែលមានកម្លាំងទឹកខ្លាំង ហេតុនេះ គួរលេងនៅកន្លែងណាដែលចរន្តទឹកមិនសូវខ្លាំង។

ក្រៅពីនេះ កត្តាគួរប្រុងប្រយ័ត្នមួយទៀតនោះ គឺពេលដើរលើថ្ម “ប្រយ័ត្នរអិល” ត្រូវកត់ចំណាំថា កន្លែងណាដែលមិនសូវមានទឹកហូរខ្លាំង គឺច្រើនមានស្លែរកាន់ អាចបង្កគ្រោះថ្នាក់ដល់យើងជាយថាហេតុ៕
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា៣ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៥ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ៧ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
នយោបាយ៧ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០


