កូវីដ-១៩
ស្ត្រីមានជំងឺកូវីដ១៩ម្នាក់ ចូលព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង មិនបាន១ថ្ងៃផង ក៏ស្លាប់
ស្ដ្រីអាយុ៥៨ឆ្នាំម្នាក់ មានផ្ទុកជំងឺកូវីដ១៩ ដែលរស់នៅខេត្តកំពង់ឆ្នាំង បានស្លាប់ក្រោយចូលសម្រាកព្យាបាល មិនទាន់បានមួយថ្ងៃស្រួលបួលផង ហេតុការណ៍នេះបានកើតឡើង នៅម៉ោង២ទៀបភ្លឺព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១នេះ។
ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង លោកវេជ្ជបណ្ឌិត ប្រាក់វ៉ុន បានឲ្យដឹងនៅព្រឹកថ្ងៃទី០៣ ចែឧសភានេះថា ស្ត្រីម្នាក់ឈ្មោះ សូហៀង អាយុ៥៨ឆ្នាំ រស់នៅភូមិអណ្តូរនុក ឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ត្រូវបានស្លាប់នៅម៉ោង២ទៀបភ្លឺ ឈានចូលថ្ងៃទី០៣ ខែឧសភានេះ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង បន្ទាប់ពីបានចូលសម្រាកនៅក្នុងមន្ទីរពេទ្យខេត្ត កាលពីថ្ងៃទី០២ ម្សិលមិញ។
ប្រធានមន្ទីរសុខាភិបាលខេត្តបានបញ្ជាក់ថា ស្ត្រីខាងលើនេះ បានជិះ PASS APPតាំងពីភ្នំពេញនៅថ្ងៃម្សិលមិញ ហើយចូលមកកាន់មន្ទីរពេទ្យខេត្តកំពង់ឆ្នាំងផ្ទាល់តែម្ដង ដោយមានអាការៈមិនស្រួលខ្លួន ដើម្បីឲ្យគ្រូពេទ្យជួយពិនិត្យព្យាបាល ហើយក្រុមគ្រូពេទ្យបានយកសំណាកទៅពិនិត្យបន្ទាន់ឃើញថា គាត់មានវិជ្ជមានកូវីដ១៩ លុះដល់ម៉ោងប្រមាណ២ទៀបភ្លឺយប់ ក៏បានស្លាប់។ សពស្ត្រីខាងលើ ត្រូវបានក្រុមការងារខេត្តបូជានៅក្នុងខេត្តកំពង់ឆ្នាំង តាមវិធានការរបស់ក្រសួងសុខាភិបាល ដោយមិនបានប្រគល់ឲ្យក្រុមគ្រួសារនោះឡើយ។

លោកប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ទៀតថា ស្ត្រីខាងលើត្រូវបានក្រុមគ្រូពេទ្យយកសំណាកធ្វើតេស្តភ្លាមៗ ឃើញថាមានវិជ្ជមានកូវីដ១៩ តែខាងក្រសួងសុខាភិបាលមិនទាន់បានប្រកាសព័ត៌មាននៅឡើយទេ។ ចំណែកអ្នកពាក់ព័ន្ធជាមួយស្ត្រីខាងលើនេះ ក៏មិនមានដែរ ដោយគាត់បានជិះ PASS APPពីផ្សារតូចមកចូលក្នុងមន្ទីរពេទ្យខេត្តតែម្តង។ ទាក់ទងនឹងករណីនេះ ចំនួនអ្នកស្លាប់ដោយកូវីដ១៩ មាន២ករណីហើយក្នុងខេត្តកំពង់ឆ្នាំង៕
អត្ថបទ៖ ឈៀងថារិទ្ធ
សូមចុចអាន៖ ខេត្តសៀមរាបរកឃើញករណីស្លាប់លើកដំបូងដោយសារកូវីដ១៩
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត



