ព័ត៌មានអន្ដរជាតិ
ប្រធានសភាអ៊ីរ៉ង់៖ អ៊ីស្រាអែលនិងមូលដ្ឋានទ័ពនិងទ្រព្យអាមេរិក ជាគោលដៅវាយបកស្របច្បាប់របស់អ៊ីរ៉ង់
ប្រធានសភា និងជាប្រធានក្រុមចរចាអ៊ីរ៉ង់ លោក Mohammad Bagher Ghalibaf បានលើកឡើងថា ការបិទខ្ទប់ផ្លូវទឹកប្រឆាំងនឹងប្រជាជាតិអ៊ីរ៉ង់ និងការបើកភ្លើងខៀវពីសំណាក់សហរដ្ឋអាមេរិកដល់របបដឹកនាំនៅអ៊ីស្រាអែល នាពេលនេះ បានធ្វើឲ្យមូលដ្ឋានទ័ព និងទ្រព្យសម្បត្តិទាំងអស់របស់អាមេរិក និងអ៊ីស្រាអែលនៅក្នុងតំបន់ ក្លាយជាគោលដៅវាយប្រហារដ៏ស្របច្បាប់របស់អ៊ីរ៉ង់។
មេដឹកនាំអ៊ីរ៉ង់ដ៏មានឥទ្ធិពលរូបនេះ បានសង្កត់ធ្ងន់ថា កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់មានសិទ្ធិសេរីភាពពេញលេញក្នុងការចាត់វិធានការ ដូចដែលធ្លាប់មានពីមុនមក។ នេះបើយោងតាមការចេញផ្សាយ ពីសារព័ត៌មានអ៊ីរ៉ង់ ISNA កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦។

នៅក្នុងការបង្ហោះលើគណនី X ផ្ទាល់ខ្លួន លោក Ghalibaf បានឆ្លើយតបទៅនឹងការវាយប្រហាររបស់របបអ៊ីស្រាអែលលើតំបន់ជាយក្រុង Dahiyeh នៃប្រទេសលីបង់ និងជំហរចុងក្រោយរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដោយបានសរសេរថា «ពួកគេមិនគោរពបទឈប់បាញ់ ហើយក៏មិនជឿលើការសន្ទនាដែរ។ តាមរយៈការបិទខ្ទប់ផ្លូវទឹក និងការរំលោភលើកិច្ចព្រមព្រៀងពាក់ព័ន្ធនឹងប្រទេសលីបង់ ពួកគេបានបង្ហាញឲ្យឃើញច្បាស់ថា ពួកគេស្គាល់តែភាសានៃអំណាច និងការប្រើកម្លាំងបាយប៉ុណ្ណោះ»។
យ៉ាងណាមិញ នាថ្ងៃដដែលនោះ ក្រសួងសុខាភិបាលលីបង់បានប្រកាសថា មនុស្សយ៉ាងហោចណាស់ ២ នាក់បានស្លាប់ និង ១១ នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីអ៊ីស្រាអែលបានបើកការវាយប្រហារលើភាគខាងត្បូងទីក្រុងបេរូត។ ការវាយប្រហារនេះបានតម្រង់ចំអគារស្នាក់នៅរបស់ប្រជាពលរដ្ឋ នៅក្នុងសង្កាត់ Mreijeh និងសង្កាត់ Tahouitet el Ghadir នៃក្រុងបេរូត ខណៈដែលប្រតិបត្តិការជួយសង្គ្រោះកំពុងបន្តធ្វើឡើង។
ដោយឡែក ប្រភពពីទីភ្នាក់ងារការពារស៊ីវិលក្នុងតំបន់បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS ថា ដ្រូនរបស់អ៊ីស្រាអែល បានបើកការវាយប្រហារចំគោលដៅលើសង្កាត់ភាគខាងត្បូងនៃទីក្រុងបេរូត ដើម្បីសងសឹកនឹងការវាយប្រហារដោយគ្រាប់ផ្លោងលើទីតាំងលំនៅឋានរបស់ខ្លួននៅតំបន់ Upper Galilee។
យោងតាមទូរទស្សន៍ Al Hadath ការវាយប្រហារតាមផ្លូវអាកាសនេះ ត្រូវបានធ្វើឡើងដោយប្រើប្រាស់យន្តហោះចម្បាំងចំនួន ២ គ្រឿង រួមទាំងដ្រូនជាច្រើនគ្រឿង ដោយបានកំណត់គោលដៅលើការិយាល័យ និងឃ្លាំងផ្ទុកទំនិញរបស់ក្រុមហេសបូឡា៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


