Connect with us

ព័ត៌មានជាតិ

អ្នក​ជំនាញ​ផ្នែក​កិច្ច​ការ​អាស៊ាន​របស់​ថៃ​លោក Akkharaphong Khamkhun ថា​មេដឹក​នាំ​ថៃ​ខ្វះ​ប្រាជ្ញា​លើ​ការ​ដោះស្រាយ​បញ្ហា

បានផុស

នៅ

អ្នកជំនាញ​ផ្នែក​កិច្ច​ការ​អាស៊ាន និង​ការសិក្សា​បញ្ហា​វិវាទ​ព្រំដែន​ថៃ​-កម្ពុជា លោក Akkharaphong Khamkhun បាន​ចេញ​អត្ថបទ​វិភាគ​មួយ​ដែល​បាន​លើក​ឡើង​ថា នយោបាយ​ថៃ​កំពុង​បំផ្លាញ​ជនជាតិ​ថៃ​ដូច​គ្នា ខ្វះ​ការ​យល់​ដឹង​ផ្លូវ​ច្បាប់​ មិន​អាច​ដោះស្រាយ​បញ្ហា​បាន ដែល​កើត​ចេញ​ពី​ភាព​ខ្វះ​ប្រាជ្ញា​របស់​អ្នក​ដឹក​នាំ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​សំណេរ​វិភាគ​ដ៏​វែង​មួយ​របស់​លោក Akkharaphong និង​ត្រូវ​ប្រមុខ​រដ្ឋ​ស្ដីទី​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បកប្រែ​បង្ហោះ​លើ​ហ្វេសបុក​ផេក​របស់​សម្ដេច​នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែ​មិថុនា ឆ្នាំ​២០២៦​នេះ លោក Akkharaphong បាន​លើក​ឡើង​ថា​ការ​បន្ត​យន្ត​ការ​ផ្សះផ្សា​ដោយ​បង្ខំ​ដែល​ដាក់​ដោយ​កម្ពុជា​គឺ​ជា​ការ​បន្ត​នីតិ​វិធី​ដែល​ត្រឹម​ត្រូវ​តាម​ច្បាប់​អន្តរជាតិ​ ដែល​ឆ្លើយ​តប​ចំពោះ​ការ​សម្រេច​ចិត្ត​នយោបាយ​របស់​អ្នក​ដឹក​នាំ​ថៃ​ដែល​ឈ្លោះ​គ្នា​ដី​គោក​សោះ​ បែរ​ជា​ទាញ​មក​ព្រំដែន​ទឹក លុប​ចោល​ MOU ឆ្នាំ​២០០១​ដោយ​ខ្លួន​ឯង​នោះ​។ លោក​ថា​ MOU ឆ្នាំ​២០០១​នេះ​ជា​អ្វី​ដែល​រារាំង​កម្ពុជា​លើ​ការប្រើប្រាស់​ច្បាប់​អន្តរជាតិ​ប្រឆាំង​ថៃ​ជា​ច្រើន​ឆ្នាំ​ ហើយ​ការ​លុប​នេះ​គឺ​បង្ហាញ​យ៉ាង​ច្បាស់​ថា​ថៃ​ជា​អ្នក​ខាត​បង់។

លោក​ថា៖ ​«សង្គម​ថៃ​មិន​ព្រម​ដោះស្រាយ​បញ្ហា និង​មិន​ចង់​យក​ឈ្នះ​លើ​បញ្ហា​ទេ ប៉ុន្ដែ​គឺ​ចង់​យក​ឈ្នះ​លើ​ប្រទេស​កម្ពុជា​។ ប្រសិន​បើ​ចង់​យក​ឈ្នះ​លើ​បញ្ហា​ ថៃ​មិន​ធ្វើ​បែប​នេះ​ឡើយ​។ នេះ​គឺ​ជា​សញ្ញា​បង្ហាញ​ពី​ភាព​ខ្វះ​ប្រាជ្ញា​របស់​អ្នក​ដឹក​នាំ​»​។


បន្ថែម​លើ​នេះ​លោក​យល់​ថា​ មូលហេតុ​ដែល​រដ្ឋាភិបាល​ថៃ​មិន​ព្រម​ដោះស្រាយ​ឬស​គល់​នៃ​បញ្ហា​ ហើយ​ព្យាយាម​រក្សា​ទំនាស់​នោះ​ទុក​គឺ​ដើម្បី​ចំណេញ​ផល​ប្រយោជន៍​នយោបាយ​ប៉ុណ្ណោះ ហើយ​សង្គ្រាម​មុខ​ជា​នឹង«​កើត​ឡើង​ម្ដង​ទៀត​»ជា​មិន​ខាន ដែល​នេះ​គឺ​ជា​បរាជ័យ​ក្នុង​ការ​គ្រប់គ្រង​ចាត់ចែង​របស់​រដ្ឋាភិបាល​។

លោក​សរសេរ​ថា៖ «កុំ​ភ្លេច​ថា សង្គ្រាម​គឺ​ជា​និមិត្ត​រូប​ នៃ​ភាព​បរាជ័យ​ក្នុង​ការ​គ្រប់គ្រង​វិវាទ​របស់​អ្នក​មាន​អំណាច​នៅ​ក្នុង​រដ្ឋ​នោះ ហើយ​វា​កើត​ចេញ​ពី​ភាព​ខ្ជីខ្ជា និង​ការ​មាក់ងាយ​ក្នុង​ការ​ដោះស្រាយ​បញ្ហា»

ចំពោះ​ដំណោះស្រាយ​វិញ​លោក​ជំរុញ​ឱ្យ​រដ្ឋាភិបាល​យល់​ព្រម​ដើរ​តាម​ផ្លូវ​ច្បាប់​ជាមួយ​កម្ពុជា​ ហើយ​ត្រូវ​ទទួល​យក​ស្ដង់ដារ​របស់​ UNCLOS មក​អនុវត្តន៍​កំណត់​ដែន​សមុទ្រ​តាម​ច្បាប់​ត្រឹម​ត្រូវ​។ លោក​ក៏​ជំរុញ​ឱ្យ​ដោះស្រាយ​បញ្ហា​ដី​គោក​ជាមួយ​កម្ពុជា​តាម​ច្បាប់​អន្តរជាតិ​ផង​ដែរ​។ ដោយ​ថា «បញ្ហាដែលកើតឡើងទាំងអស់ គឺដោយសារតែដោះស្រាយមិនចំចំណុច ទាហានឈ្លោះគ្នា ប៉ុន្តែបែរជាឱ្យអ្នកការទូតជជែកគ្នា វាក៏គ្មានថ្ងៃបញ្ចប់ដែរ។ វាត្រូវតែអនុវត្តតាមស្តង់ដាច្បាប់ដែលល្អបំផុត និងមានលក្ខណៈជាអន្តរជាតិ»៕


ដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម