ព័ត៌មានជាតិ
រដ្ឋមន្ត្រីសុខាភិបាល ក្រើនរម្លឹកដល់នាយកដ្ឋានទាំងអស់ បន្តយកចិត្តទុកដាក់ខ្ពស់លើបញ្ហាជំងឺឆ្លង ពិសេសជំងឺអេបូឡា
លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីសុខាភិបាល បានក្រើនរម្លឹកដល់នាយកដ្ឋាន អង្គភាពទាំងអស់ បន្តយកចិត្តទុកដាក់កាន់តែខ្ពស់បន្ថែមទៀតលើបញ្ហាជំងឺឆ្លងនានា ពិសេសជំងឺ អេបូឡា Ebola ដែលកំពុងរាតត្បាតនៅប្រទេសមួយចំនួន។

ការក្រើនរម្លឹកនេះ ធ្វើឡើងក្នុងឱកាសលោករដ្ឋមន្ត្រី ដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ លើកទី១ ប្រចាំខែមិថុនា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួង និងអង្គភាពថ្នាក់កណ្តាល មន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងតាមប្រព័ន្ធ Zoom ប្រធានមន្ទីរសុខាភិបាលខេត្ត នាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦។
លោកសាស្រ្តាចារ្យ បានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាល ដែលបានសម្រេចនូវសមិទ្ធផលជាបន្តបន្ទាប់ ដូចជាការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ ជំងឺគ្រុនចាញ់ ជំងឺរបេង ជំងឺមហារីក និងជំងឺមិនឆ្លងផ្សេងទៀត ដែលសមិទ្ធផលទាំងនេះ ត្រូវបានទទួលស្គាល់ និងសាទរពីគ្រប់អង្គការដៃគូជាតិ និងអន្តរជាតិ រួមទាំងអង្គការសុខភាពពិភពលោក។ លោកបានបន្ថែមថា ត្បិតប្រទេសកម្ពុជាមិនទាន់ជឿនលឿន ដល់កម្រឹតប្រទេសរីកចម្រើនឧស្សាហកម្ម តែមិត្តភក្តិបរទេសចម្រុះជាតិសាសន៍ មានការចាប់អារម្មណ៍យ៉ាងខ្លាំងលើវិស័យសុខាភិបាលកម្ពុជា ដែលកំពុងវិវត្តន៍ខ្លួនជាបន្តបន្ទាប់ក្នុងលំនាំស្តង់ដារសាកល។

ជាមួយគ្នានេះ លោកសាស្រ្តាចារ្យ បានជូនអនុសាសន៍ឱ្យអង្គភាពទាំងអស់ ពិនិត្យការរៀបចំផែនការរំកិល ៣ឆ្នាំឱ្យបានច្បាស់លាស់ និងគិតគូររៀបចំវិភាគមុខងារនៅតាមអង្គភាពរបស់ខ្លួនឱ្យបានល្អ ស្របតាមគោលការណ៍កំណែទម្រង់ជាអាទិភាព។
មុននឹងបញ្ចប់ លោករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍មួយចំនួនដល់ថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលទាំងអស់ បន្តខិតខំបំពេញការងារ និងបំពេញបេសកកម្មរបស់ខ្លួន ក្នុងវិស័យសុខាភិបាលនេះឱ្យបន្តរីកចម្រើនទៅមុខ ជាមួយការវាស់វែងសមិទ្ធិផល។ ជាពិសេសក្នុងបរិបទ ឌីជីថលនេះ សូមឱ្យយកចិត្តទុកដាក់ក្នុងការសម្របខ្លួន ស្វែងយល់ស៊ីជម្រៅ និងទាញយកបច្ចេកវិទ្យាទាំងនោះ មកជាផលប្រយោជន៍ក្នុងការងារប្រចាំថ្ងៃ។

បន្តការងារលើកកម្ពស់សុខភាពបឋមកាន់តែសកម្ម ធ្វើយ៉ាងណាឱ្យសេវាសុខភាពបឋមនេះ បានទៅដល់ប្រជាពលរដ្ឋគ្រប់ៗរូប តាមគ្រប់រូបភាព និងបន្តយកចិត្តទុកដាក់លើការងារសហប្រតិបត្តិការ ជាមួយដៃគូអភិវឌ្ឍន៍នានា និងរៀបចំផែនការសកម្មភាព ដើម្បីស្វែងរកការគាំទ្របន្ថែមទៀតពីអង្គការនានា៕




-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


