កូវីដ-១៩
អំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ឌី វីជ្ជា និង លោកជំទាវ ហ៊ុន ម៉ាណា ជូនរដ្ឋបាលខណ្ឌឫស្សីកែវទប់ស្កាត់កូវីដ-១៩
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១នេះ ឯកឧត្តម ឌី វីជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា បានអនុញ្ញាតឱ្យឯកឧត្តម ឆារស៏ វ៉ាន់ ឯកឧត្តម សៅ ភិរុន និងលោក ជិន ប៊ុនធឿន នាំយកអំណោយ មានអង្ករ គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ជាច្រើនមុខ យកទៅប្រគល់ជូនរដ្ឋបាលខណ្ឌឫស្សីកែវ ដើម្បីចូលរួមចំណែកក្នុងការចែកជូនកងកំលាំងប្រចាំការក្នុងភូមិសាស្ត្ររបស់ខណ្ឌឫស្សីកែវ។

ឯកឧត្តម ឌី វីជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា បានផ្ដាំផ្ញើការសួរសុខទុក្ខជូនដល់ថ្នាក់ដឹកនាំខណ្ឌតាមរយៈឯកឧត្តម ឆារស៏ វ៉ាន់ ដែលបានរៀបចំកងកំលាំងឯកភាពរបស់ខណ្ឌប្រចាំតាមគោលដៅក្នុងភូមិសាស្ត្ររបស់ខ្លួនទាំងថ្ងៃយប់ដើម្បីសម្រេចឱ្យបាននូវបទបញ្ជារបស់រាជរដ្ឋាភិបាល មិនឱ្យមានការរីករាលដាលបន្តនូវជំងឺកូវីដ-១៩ដ៏កាចសាហាវ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ជា ពិសី ជាអភិបាលខណ្ឌឫស្សីកែវ បានមានប្រសាសន៍ថា ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរដ្ឋបាលខណ្ឌទាំងអស់ សូមគោរពថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ឯកឧត្តម ឌី វីជ្ជា និង លោកជំទាវ ហ៊ុន ម៉ាណា ដែលតែងតែគិតគូរពីសុខទុក្ខ និងនឿយហត់របស់កងកំលាំង ព្រមទាំងបានឧបត្ថម្ភជាអង្ករ គ្រឿងឧបភោគបរិភោគនៅពេលនេះ។
អំណោយដែលប្រគល់ជូនរដ្ឋបាលខណ្ឌនៅពេលនេះរួមមាន៖
១- អង្ករ ០២ តោន
២- ត្រីខ ១០កេស ស្មើ ១០០០កំប៉ុង
៣- មី ១០កេសធំ ស្មើ ៦០កេសតូច
៤- ភេសជ្ជប៉ូវកំលាំង carabao ១០០កេស
៥- ប៊ីចេង ០១បេ (មាន ២៥គីឡូ)
៦- អំបិល ០១បេ (មាន ២៥គីឡូ)
៧- ទឹកត្រី ១០យួរ ស្មើ ៦០ដប
៨- ទឹកស៊ីអ៊ីវ ១០យួរ ស្មើ ៦០ដប
៩- ទឹកសុទ្ធ ARUNA ២០០កេស
១០- អាល់កុល ១៥០ លីត្រ
១១- ម៉ាស់ ០២កេសធំ មាន ១០០ប្រអប់ ស្មើ ៥០០០ម៉ាស់។




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


