Connect with us

ព័ត៌មានជាតិ

បង្កងខេត្តតាកែវមានទីផ្សារល្អ អភិបាលខេត្តជំរុញកសិករ​ពង្រីកការចិញ្ចឹម

បានផុស

នៅ

លោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យកសិដ្ឋានចិញ្ចឹមបង្កង និងភ្ញាស់កូនបង្កង នៅស្រុកអង្គរបូរី ដើម្បីស្វែងយល់ពីដំណើរការផលិតកម្ម និងលើកទឹកចិត្តដល់កសិករពង្រីកអាជីវកម្មកសិកម្មនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងដំណើរចុះពិនិត្យនាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ លោក កង អាណាន់ អភិបាលស្រុកអង្គរបូរី បានដឹកនាំសហការីអមដំណើរ លោក វ៉ី សំណាង រួមជាមួយមន្ត្រីជំនាញ ពីមន្ទីរ និងអង្គភាពពាក់ព័ន្ធជុំវិញខេត្ត។

លោកអភិបាលខេត្ត បានជួបសំណេះសំណាលជាមួយកសិករចិញ្ចឹមបង្កង ដើម្បីសិក្សាពីបទពិសោធន៍ បច្ចេកទេស និងបញ្ហាប្រឈមនានាក្នុងដំណើរការចិញ្ចឹម និងភ្ញាស់កូនបង្កង។ កសិករដែលបានចូលរួមបង្ហាញពីបទពិសោធន៍ រួមមាន លោក សាន រ៉ា នៅភូមិទួលសាំង ក ឃុំអង្គរបូរី លោក ព្រំ វ៉ាត និងលោក ចន្ទ ប៉ុង នៅស្រុកអង្គរបូរី ខេត្តតាកែវ។

លោក វ៉ី សំណាង បានណែនាំដល់ម្ចាស់កសិដ្ឋានឱ្យបន្តសហការជាមួយមន្ត្រីជំនាញនៃមន្ទីរកសិកម្ម ដើម្បីទទួលបានការណែនាំបច្ចេកទេសថ្មីៗ ការគ្រប់គ្រងចំណី និងដំណោះស្រាយបញ្ហាដែលអាចកើតមាន ក្នុងគោលបំណងបង្កើនផលិតភាព និងគុណភាពផលិតផល។

ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានលើកទឹកចិត្តដល់កសិករឱ្យពង្រីកការចិញ្ចឹម និងភ្ញាស់កូនបង្កងបន្ថែមទៀត ដោយបញ្ជាក់ថា បង្កងដែលផលិតនៅខេត្តតាកែវ មានរសជាតិឆ្ងាញ់ គុណភាពល្អ និងមានទីផ្សារគាំទ្រ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម