កូវីដ-១៩
បុរសវិជ្ជមានជំងឺកូវីដ១៩ម្នាក់ បានស្លាប់ក្រោយបញ្ជូនមកដល់មន្ទីរបង្អែកខេត្តតាកែវ
លោក នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ បានឲ្យដឹងថា លើកទី១ហើយដែលមានអ្នកជំងឺកូវីដ១៩ម្នាក់ បានស្លាប់ក្រោយពេលបញ្ជូនមកដល់មន្ទីរពេទ្យបង្អែកខេត្តតាកែវ។
បុរសដែលស្លាប់នោះ លោកប្រធានមន្ទីរបានប្រាប់ថា មានឈ្មោះ សោម ស៊ីណាត ភេទប្រុសអាយុ៤៥ឆ្នាំ រស់នៅភូមិដំណាក់ត្រយឹង ឃុំជំរះពេន ស្រុកសំរោង មានមុខរបរដឹកម្ហូបលក់តាមភូមិត្រូវបានបញ្ជូនមកពីមន្ទីរពេទ្យឯកជនមួយកន្លែងនៅផ្សារថ្នល់បត់យីហោមន្ទីរសម្រាកព្យាបាលតឹកប៊ុនហូញ។ លោកបានបញ្ជាក់ទៀតថា អ្នកជំងឺបានធ្វើដំណើរមកមន្ទីរពេទ្យបង្អែកខេត្តតាកែវ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ ដោយក្រុមគ្រូពេទ្យបានយកសំណាកគាត់រកឃើញវិជ្ជមានជំងឺកូវីដ១៩ ដោយស្ថានភាពអ្នកជំងឺធ្ងន់ធ្ងរពេកទើបមិនអាចជួយសង្គ្រោះបានទើបបណ្តាលឲ្យស្លាប់នៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត។


ក្រោយស្លាប់បុរសខាងលើនេះ រដ្ឋបាលស្រុកសំរោងបានចេញសេចក្តីជូនដំណឹងដល់អ្នកដែលធ្លាប់មានប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺឈ្មោះ សោម ស៊ីណាត សូមចូលរួមសហការណ៍បន្ទាន់ជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីចូលរួមបង្ការនិងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩នឹងសូមទៅធ្វើតេស្តជាបន្ទាន់៕

អត្ថបទ៖ វីរៈ
សូមចុចអាន៖ បន្តរកឃើញអ្នកឆ្លង ១១ នាក់ទៀត ចូលរួមបុណ្យសពនៅភូមិលាបទង ស្រុកស្ទោងខេត្តកំពង់ធំ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត



