ព័ត៌មានជាតិ
ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួងការងារអំពាវនាវដល់អតីតពលករចុះឈ្មោះស្វែងរកការងារធ្វើ ខណៈឱកាសការងារមានជាង ៩ម៉ឺនកន្លែង
អនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អំពាវនាវដល់អតីតពលករខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃ និងប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើ សូមចុះឈ្មោះដើម្បីទទួលបានឱកាសការងារសមរម្យ ខណៈបច្ចុប្បន្នមានតម្រូវការជ្រើសរើសបុគ្គលិក និងកម្មករនិយោជិតជាង ៩ម៉ឺនកន្លែង នៅទូទាំងប្រទេស។

អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា នៅល្ងាចថ្ងៃទី១ ខែកក្កដានេះ បានជំរុញដល់អតីតពលករ និងប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើក្នុងស្រុកសូមទាក់ទងទៅលេខ ១២៩៧ ដើម្បីទទួលបានឱកាសការងារធ្វើបានលឿនរហ័ស។


លោកបញ្ជាក់ថា «ឱកាសការងារនៅកម្ពុជាមានប្រមាណជាង ៩ម៉ឺនកន្លែងនេះ ជាពិសេសវិស័យឧស្សាហកម្មដែលកំពុងផ្តល់ឱកាសដល់ពលរដ្ឋយើងដែលពេញកម្លាំង បើទោះបីជាមានបទពិសោធន៍ ឬគ្មានបទពិសោធន៍ឱ្យចូលធ្វើការ។ ដូចនេះ បងប្អូនខ្មែរយើង ឬពលករដែលចង់បានការងារសូមទាក់ទងលេខទូរសព្ទ ១២៩៧ ដើម្បីទទួលបានការងារភ្លាមៗ»។

ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការងារ ក្រើនរំលឹកឱ្យពលរដ្ឋខ្មែរមិនត្រូវប្រថុយប្រថានឆ្លងដែនដោយខុសច្បាប់ទៅធ្វើការនៅប្រទេសថៃ ខណៈប្រទេសទាំងពីរកំពុងបន្តមានអរិភាពតាមបន្ទាត់ព្រំដែន។ លោកបានលើកឡើងពីហានិភ័យនៃការធ្វើចំណាកស្រុកដោយខុសច្បាប់ដូចជាការរំលោភបំពាន ពីនិយោជក ការមិនផ្តល់អត្ថប្រយោជន៍ស្របតាមច្បាប់ ឬការចុះអធិការកិច្ចពីអាជ្ញាធរម្ចាស់ប្រទេសដែលនាំដល់ការចាប់ខ្លួនជាដើម។

បើតាមលោក ស៊ុន មេសា ក្រសួងការងារនឹងបន្តអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ដោយយកចិត្តទុកដាក់ខ្ពស់ក្នុងការសម្របសម្រួល និងបង្កលក្ខណៈងាយស្រួលដល់ពលករខ្មែរគ្រប់រូប ឱ្យទទួលបានការងារសមរម្យ មានប្រាក់ចំណូល និងរួមចំណែកលើកកម្ពស់ជីវភាពគ្រួសារ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ៕
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២២ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


