Connect with us

ព័ត៌មានជាតិ

បង្ក្រាបបទល្មើសគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យ១៦នាក់ និងវត្ថុតាងជាង ២០៤០ក្រាម

បានផុស

នៅ

កំពង់ចាម៖ នគរបាលជំនាញប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម ស្រាវជ្រាវស៊ើបអង្កេត បង្ក្រាបបទល្មើសគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យ១៥នាក់ជាបន្តបន្ទាប់ រួមទាំងបានដកហូតវត្ថុតាង ម្សៅក្រាមពណ៌សសង្ស័យថ្នាំញៀន ចំនួន២កញ្ចប់ធំ ទម្ងន់ ២០៣៧.៧១ក្រាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ចប្រាប់ឱ្យដឹងថា ក្រោយពីបានទទួលពត៌មានពីម្ចាស់ផ្ទះសំណាក់ថា មានមុខសញ្ញាជួញដូរថ្នាំញៀនបានចូលមកជួលបន្ទប់កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង២២ និង ៣០នាទី នៅចំណុចផ្ទះសំណាក់ ហុងឈីន ភូមិសង្កែពង ឃុំស្រម៉រ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ភ្លាមៗកម្លាំងជំនាញប្រឆាំងគ្រឿងញៀនខេត្ត និង ជំនាញប្រឆាំងគ្រឿងញៀនស្រុកជើងព្រៃ ដោយបានបញ្ជាពីលោកឧត្តមសេនីយ៍ទោ  ឯម កុសល ស្នងការនគបាលខេត្តកំពង់ចាម ក្រោមការសម្របសម្រួលពី លោក វង្ស ប៊ុន វិសុទ្ធ  ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម ជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន  កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម ជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកជើងព្រៃ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ជីវ សេងរស់ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម បានបើកកិច្ចប្រតិបត្តិការចុះបង្រ្កាបមុខសញ្ញារក្សាទុក ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងជាមុខសញ្ញាមានដីការ ចំនួន០១ករណី (ដោយប្រើវិធានរដ្ឋបាលចំហរ) ឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ ផៃ សីហា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិស្វាយជូរ ឃុំឫស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។

មុខសញ្ញាមានដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ​២១៦​ ចុះថ្ងៃទី០២​ ខែមីនា​ ឆ្នាំ២០២១ ចេញដោយលោក ធន់ ដារិទ្ធ  ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ចាម។ ដកហូតវត្ថុតាង ម្សៅក្រាមពណ៌សសង្ស័យថ្នាំញៀន ចំនួន២កញ្ចប់ធំ ទម្ងន់ ២០៣៧.៧១ក្រាម ទាំងសំបក ទូរស័ព្ទដៃ ចំនួន០២គ្រឿង។

សមត្ថកិច្ចប្រាប់បន្តថា លុះរហូតមកដល់ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ សមត្ថកិច្ចបានបន្តធ្វើការស្រាវជ្រាវ ដោយសហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្ពបតាងួន និងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ទៀត ១ឈ្មោះ វ៉ាន ភត្រា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ទីលំនៅភូមិជ្រោយអំពិល ឃុំចំបក់ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ ២ឈ្មោះ ឪក គីណាល ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរកម្មករ ជនជាតិខ្មែរ ទីលំនៅភូមិតាម៉ៅ ឃុំតាម៉ៅ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ អ្នកទាំង០២នាក់ ជាមុខសញ្ញាជួញដូរ ដែលមកទិញថ្នាំញៀនពីឈ្មោះ ផៃ សីហា យកទៅលក់បន្ត។

បន្ទាប់ពីធ្វើការឃាត់ខ្លួនឈ្មោះ ផៃ សីហា បានហើយក៏មានមុខសញ្ញាប្រើប្រាស់ថ្នាំញៀនដែលបានទូរសព្ទពីឈ្មោះ ផៃ សីហា រកទិញថ្នាំញៀន សមត្ថកិច្ចក៏បានឃាត់ខ្លួនបានបុរសជនជាតិខ្មែរចំនួន១៣នាក់ រស់នៅស្រុកព្រែប្រសព្វ ខេត្តក្រចេះ រួមមាន ១ឈ្មោះ លាន គីមសៀ អាយុ៣៦ឆ្នាំ មុខរបរកសិករ ២ឈ្មោះ ហេង ធារ៉ា អាយុ១៨ឆ្នាំ មុខរបរកម្មករ ៣ឈ្មោះ ញិហ៏ រដ្ឋា អាយុ២៩ឆ្នាំ មុខរបរកម្មកររោងចក្រ ៤ឈ្មោះ គាំ ចិត្រា អាយុ២៦ឆ្នាំ មុខរបរជាងកាត់កញ្ចក់ ៥ឈ្មោះ កៅ ភារៈ អាយុ២៨ឆ្នាំ មុខរបរលក់ដូរ ៦ឈ្មោះ យ៉ាន សុីនីន អាយុ១៩ឆ្នាំ មុខរបរកម្មករ ៧ឈ្មោះ ខែម សុខលី អាយុ៤៥ឆ្នាំ មុខរបរកសិករ ៨ឈ្មោះ ហែម ពុទ្ធារត្ន័  អាយុ២៤ឆ្នាំ មុខរបរនៅផ្ទះ ៩ឈ្មោះ រាម រដ្ឋា អាយុ២៨ឆ្នាំ មុខរបរធ្វើចំការ ១០ឈ្មោះ ប្រាក់ ចាន់ អាយុ៤៩ឆ្នាំ មុខរបរនេសាទ ១១ឈ្មោះ កែវ បញ្ញា អាយុ ៣២ឆ្នាំ មុខរបរនេសាទ ១២ឈ្មោះ ហេងអីង អាយុ២៧ឆ្នាំ មុខរបរនេសាទ និង១៣ឈ្មោះ ហ៊ុន តី អាយុ៤៤ឆ្នាំ មុខរបរគ្រូបង្រៀន។

ដកហូតវត្ថុតាង ទូរស័ព្ទដែលជនសង្ស័យធ្វើការទំនាក់ទំនងទិញថ្នាំញៀនបានចំនួន១២គ្រឿង៕

អត្ថបទ៖ រ៉ាវុទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម