ព័ត៌មានអន្ដរជាតិ
ទាហានម៉ារីនថៃ ២០នាក់ របួស ក្នុងហេតុការណ៍ ក្រឡាប់រថយន្ត
ទាហានម៉ារីនថៃ ២០នាក់ រងរបួស ក្នុងគ្រោះថ្នាក់ចរាចរណ៍ ខណៈពេលពួកគេកំពុងធ្វើដំណើរ ត្រឡប់ទៅកាន់មូលដ្ឋានវិញ ទាំងដែលមេឃកំពុងភ្លៀង។

តាមការផ្សាយរបស់ Khaosod ដកស្រង់ប្រភពពីសមត្ថកិច្ចថៃ, ហេតុការណ៍នេះ កើតឡើងនាវេលាម៉ោង ៤រសៀល ថ្ងៃពុធ ទី១ ខែកក្កដា ឆ្នាំ២០២៦ លើផ្លូវ Sukhumvit ក្នុងស្រុក Klaeng នៃខេត្ត Rayong ពេលកងម៉ារីនទាំងនោះ ធ្វើដំណើរទៅកាន់មូលដ្ឋាននៅស្រុក Sattahip ក្នុងខេត្ត Chon Buri។
ប្រភពខាងលើ បានឲ្យដឹងថា រថយន្តដំបូង បានរអិលផ្លូវ ទៅបុកជាមួយបង្គោលភ្លើង បណ្តាលឲ្យក្រឡាប់ របួសទាហាន ៣នាក់។ បន្ទាប់មក រថយន្តជិះពីក្រោយនោះ ក៏ឈប់ដើម្បីឲ្យអ្នកជិះ ចុះទៅជួយពួកគេ ប៉ុន្តែស្រាប់តែមានរថយន្តយោធា មួយគ្រឿងទៀតមកពីក្រោយ រួចចាប់ហ្វ្រាំងមិនទាន់ ត្រូវបង្ខំចិត្តបើកចៀស បណ្តាលឲ្យបាត់បង់ការគ្រប់គ្រង ក្រឡាប់របួសទាហាន ១៧នាក់ទៀត។

សរុបមក ក្នុងហេតុការណ៍នេះ មានទាហានម៉ារីន សរុប ២០នាក់ត្រូវរបួស ហើយមកទល់ពេលនេះ កងកម្លាំងថៃ កំពុងបើកការស៊ើបអង្កេតបន្ថែម លើករណីនេះ៕
អត្ថបទ៖ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


