Connect with us

សន្តិសុខសង្គម

នគរបាលស្រុកចំនួន៣ នៃខេត្តបាត់ដំបង ស្រាវជ្រាវឃាត់ខ្លួនស្ត្រីម្នាក់ពាក់ព័ន្ធករណីឆបោក

បានផុស

នៅ

ស្ត្រីម្នាក់ដែលជាជនឆបោកកេងបន្លំទ្រព្យសម្បត្តិអ្នកដទៃ ត្រូវបានកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋានចំនួន៣ តាមស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួន ក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះជាច្រើននាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយពីបានឆ្លង​យោ​បបល់ ព្រមទាំងឯកភាពពីលោកឧត្តមសេនីយ៍​ទោ ដាញ់ អេងប៊ុនចាន់ ស្នង​ការនៃស្នងការដ្ឋាន​នគរបាលខេត្តបាត់ដំបង រួចមក នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ លោកវរ​សេនី​យ៍​ឯក​ ស​ គឹម​ឡុង​ អធិការនគរ​បាលស្រុកមោងឫស្សី​ បានដឹកនាំកម្លាំងស​ហការជាមួយ លោកវរ​សេនីយ៍ឯក​ ពេជ្រ​ សារ៉ែន​ អធិការនគរ​បាលក្រុ​ង​បាត់ដំបង​ និងលោក​វរសេនីយ៍ឯក​ ឆា​យ​ ម៉ាប់​ អធិ​ការ​នគរបាលស្រុកឯក​ភ្នំ​ ចុះស្រាវជ្រាវមុខសញ្ញាដែលជាជនឆបោក រហូតធ្វើការខ្លួនជនសង័្សយឈ្មោះ យិន រស្មី ភេទ​ស្រី អាយុ​៣៥ឆ្នាំ រស់នៅបុរីមួយកន្លែងក្នុងស្រុកឯកភ្នំ​ បន្ទាប់ពីជនសង័្សយខាងលេីបានធ្វេីសកម្មភាពបោកប្រាស់ប្រជាពលរដ្ឋនៅស្រុកឯកភ្នំ និងស្រុកមោងឫស្សី ពិសេសគឺអ្នករស់នៅភូមិកូនខ្លុង ឃុំព្រែកតូច ស្រុកមោងឬស្សី ជាច្រេីននាក់​ ដោយប្រេី​ប្រាស់មុខរបរដាក់ទូរលក់គ្រឿងកា​ឡៃ ហើយប្រាប់អ្នកទិញថា ជាគ្រឿងប្លាទីន និងទ​ទួ​ល​បញ្ចាំទ្រព្យសម្បត្តិ តែនៅពេលដែលជននេះ យ​កទ្រព្យសម្បត្តិដែលគេដាក់​បញ្ចាំទៅគឺមិនទទួល​ខុស​ត្រូវ ថែមទាំងព្យាយាមគេចខ្លួនពីមូលដ្ឋានស្រុកឯកភ្នំ និងស្រុកមោងឫស្សី​ ដែលសកម្មភាពនេះប្រព្រឹត្តចាប់តាំងពីខែ​មីនា​ ឆ្នាំ២០២៦​ រហូតមក។

ក្នុងពេលឃាត់ខ្លួនសមត្ថកិច្ចបានដក​ហូតសម្ភារជាគ្រឿងអលង្គការកាឡៃមួយចំនួនធំស្ថិតនៅក្នុងឃ្លុបម៉ូតូដែលជនសង្ស័យកំពុងជិះ​ ហេីយជនសង័្សយក៏បានទទួ​ល​ស្គាល់នូវសកម្មភាពដែលខ្លួនប្រព្រឹត្តនាពេលកន្លងមកផងដែរ។

ពេលនេះសមត្ថកិច្ចកំពុងបន្តនីតិវិធីដោយរៀបចំសំណុំរឿងបញ្ជូនមកផែនជំនាញនៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តដើម្បីអនុវត្តតាមច្បាប់៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម