សន្តិសុខសង្គម
នគរបាលក្រុងបាវិត ស្រាវជ្រាវបង្ក្រាបក្រុមចោរគាស់អគារលួចសម្ភារៈ និង អ្នកទទួលផលសរុប៧នាក់បញ្ជូនទៅតុលាការ
ក្រុមជនសង្ស័យដែលធ្វើសកម្មភាពវាយកម្ទេច និងគាស់បំផ្លាញអគារក្រុមហ៊ុន ដើម្បីលួចយកដែក និងសម្ភារៈផ្សេងៗ ព្រមទាំងអ្នកទទួលទិញផលចោរកម្មសរុបចំនួន ៧នាក់ (ស្រី ៣នាក់) ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត ឡោមព័ទ្ធបង្ក្រាបបានជាបន្តបន្ទាប់ ព្រមទាំងដកហូតបានវត្ថុតាងមួយចំនួនធំ បញ្ជូនទៅកាន់តុលាការ។

ប្រតិបត្តិការបង្ក្រាបនេះកម្លាំងសមត្ថកិច្ចជំនាញបានធើ្វការស្រាវជ្រាវ បទល្មើសចោរកម្មមានស្ថានទម្ងន់ទោសនេះ បានធ្វើឡើងក្នុងរយៈពេល ០២ថ្ងៃជាប់គ្នា (ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦) ក្រោមការដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង និងមានការចង្អុលបង្ហាញផ្នែកជំនាញពីលោកវរសេនីយ៍ឯក គឹម ឡៃ ស្នងការរងទទួលផែនព្រហ្មទណ្ឌ។ ភ្លាមៗនោះ លោកវរសេនីយ៍ សំ សំអុល អធិការនគរបាលក្រុងបាវិត បានបញ្ជាកម្លាំងជំនាញចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុ ដែលជាអគារគ្មានមនុស្សស្នាក់នៅ ស្ថិតក្នុងតំបន់ឧស្សាហកម្ម OP ភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត។



នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង ៧នាក់ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានសម្រុកចូលទៅក្នុងអគារ ដើម្បីវាយបំផ្លាញយករកដែក និងលួចសម្ភារៈផ្សេងៗយកទៅលក់ ព្រមទាំងមានការផ្សំគំនិតទិញ-លក់ផលចោរកម្មនេះប្រាកដមែន។
នៅក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាង និងមធ្យោបាយធ្វើសកម្មភាព រួមមាន៖ រថយន្តកង់បី (ផាសអាប់) ០១គ្រឿង, ម៉ូតូសណ្តោងរ៉ឺម៉ក ០២គ្រឿង, ម៉ូតូ ០៤គ្រឿង, ទូរស័ព្ទដៃ ០៥គ្រឿង, ដែកនិងសម្ភារៈដែលលួចបានមួយចំនួន ព្រមទាំងម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ០១កញ្ចប់តូច (ជារបស់ជនសង្ស័យឈ្មោះ ស វុទ្ធី)។


បច្ចុប្បន្ន ជនសង្ស័យទាំង ៧នាក់ រួមជាមួយវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលក្រុងបាវិត កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។ ជាមួយគ្នាផងដែល កម្លាំងសមត្ថកិច្ច ក៏បានអំពាវនាវ សូមប្រជាពលរដ្ឋទាំងអស់ កុំចូលទៅបំផ្លាញអាគារ និង វាយកម្ទេចយកដែករឺស៊ុមទ្វារបង្អួចនៅក្នុងអាគារណាមួយអី ព្រោះវាជាបទល្មើសព្រហ្មទណ្ឌនិងការទទួលខុសត្រូវចំពោះមុខច្បាប់៕



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


