ព័ត៌មានជាតិ
អគ្គស្នងការរងនគរបាលជាតិ ប្រជុំផ្សព្វផ្សាយផែនការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព និងការបង្ក្រាប Online Scams ក្នុងក្រុងបាវិត
នៅថ្ងៃសៅរ៍ ទី១៣ ខែមិថុនា ឆ្នាំ២០២៦ នាសាលប្រជុំសាលាក្រុងបាវិត មានរៀបចំកិច្ចប្រជុំដ៏មានសារៈសំខាន់មួយ ដើម្បីផ្សព្វផ្សាយផែនការ ស្តីពីការគ្រប់គ្រងសន្តិសុខ សុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ និងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) នៅក្នុងភូមិសាស្ត្រក្រុងបាវិត ខេត្តស្វាយរៀង។

កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក កឹង ឃន អគ្គស្នងការរងនគរបាលជាតិ។
ក្នុងពិធីដ៏មានសារៈសំខាន់នេះ ក៏មានការអញ្ជើញចូលរួមពីលោក ម៉ែន អេង អភិបាលរងខេត្ត តំណាងឯកឧត្តមអភិបាលខេត្តស្វាយរៀង លោកអភិបាលក្រុងបាវិត លោក-លោកស្រីអភិបាលរងក្រុង កងកម្លាំងទាំង៣ប្រភេទ លោកចៅសង្កាត់ទាំង៥ ក្នុងក្រុងបាវិត ព្រមទាំងមន្ត្រីរាជការ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

គោលបំណង និងខ្លឹមសារសំខាន់ៗនៃកិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងកិច្ចសហការ និងដាក់ចេញនូវវិធានការក្តៅ ក្នុងការគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសង្គម ពិសេសផ្តោតសំខាន់លើទីតាំងស្នាក់នៅប្រមូលផ្តុំរបស់ជនបរទេស និងការបង្ក្រាបរាល់បទល្មើសបច្ចេកវិទ្យា ជាពិសេសគឺការឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ដែលកំពុងតែវិវត្តន៍ប្រែប្រួលយ៉ាងស្មុគស្មាញ។
ក្នុងឱកាសនោះ ថ្នាក់ដឹកនាំបានសង្កត់ធ្ងន់លើចំណុចគន្លឹះមួយចំនួន រួមមាន ១. ការរឹតបន្តឹងការគ្រប់គ្រងជនបរទេស៖ ត្រូវហ្មត់ចត់លើការពិនិត្យស្នាក់នៅ និងបណ្ណការងារ ដើម្បីធានាថាគ្រប់ទីតាំងអាជីវកម្មទាំងអស់ដំណើរការទៅដោយស្របច្បាប់។ ២. ការប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា៖ បង្កើនការស្រាវជ្រាវ បង្ក្រាបឱ្យទាន់ពេលវេលានូវរាល់សកម្មភាពឆបោកតាមប្រព័ន្ធព័ត៌មានវិទ្យា មិនទុកឱ្យក្រុងបាវិតក្លាយជាជម្រកនៃក្រុមឧក្រិដ្ឋជនអនឡាញឡើយ។ ៣. ការពង្រឹងកម្លាំងមូលដ្ឋាន៖ ជម្រុញឱ្យកងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរដែនដី (ចៅសង្កាត់) ត្រូវក្តាប់ឱ្យជាប់រាល់រចនាសម្ព័ន្ធ និងចរន្តរស់នៅរបស់ប្រជាពលរដ្ឋ និងជនបរទេសក្នុងមូលដ្ឋានរបស់ខ្លួន។


ជាទីបញ្ចប់ ឯកឧត្តមអគ្គស្នងការរងនគរបាលជាតិទាំងពីររូប ក៏បានណែនាំដល់កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវតែសហការគ្នាជាធ្លុងមួយ ឆ្លើយតបឱ្យបានរហ័ស និងប្រកបដោយទំនួលខុសត្រូវខ្ពស់ ដើម្បីលើកកម្ពស់សន្តិសុខ សុវត្ថិភាព និងទំនុកចិត្តជូនដល់ប្រជាពលរដ្ឋក្រុងបាវិតទាំងមូល៕

ដោយ៖ ភក្ដី
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


