កូវីដ-១៩
លក្ខខណ្ឌមួយក្នុងចំណោម ៤ អ្នកដំណើរចូលខេត្តព្រះសីហនុ បើចាក់វ៉ាក់សាំងរួចបានពីរដូស អាចចេញចូល
អាជ្ញាធរខេត្តព្រះសីហនុ បានដាក់វិធានសម្រាប់អ្នកដំណើរចូលមកក្នុងខេត្តព្រះសីហនុ។ តាមសេចក្តីជូនដំណឹងចំពោះអ្នកដំណើរចូលមកខេត្តព្រះសីហនុ មិនថាផ្លូវគោក ផ្លូវទឹក ផ្លូវដែក និងផ្លូវអាកាស ត្រូវអនុវត្តតាមលក្ខខណ្ឌណាមួយដែលបានកំណត់ដូចខាងក្រោមនេះ៖
ទី១៖ ត្រូវមានលិខិតបញ្ជាក់សុខភាពក្នុងថ្ងៃតែមួយពីមន្ទីរពេទ្យរដ្ឋ ឬមន្ទីរពេទ្យឯកជន ដែលទទួលបានសិទ្ធិពិនិត្យថែទាំ និងព្យាបាលអ្នកជំងឺកូវីដ១៩។
ទី២៖ ត្រូវមានប័ណ្ណឬលិខិតបញ្ជាក់ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ចំនួនពីរដូសចប់រួចរាល់
ទី៣៖ ត្រូវមានលិខិតអនុញ្ញាតិពីអាជ្ញាធរមូលដ្ឋាន ដែលសាមីខ្លួនត្រូវទៅស្នាក់នៅ (សម្រាប់ពលរដ្ឋខ្មែរ) ដើម្បីងាយស្រួលត្រួតពិនិត្យ អំពីការដាក់ឲ្យធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ
ទី៤៖ ចំពោះការធ្វើដំណើរដោយមូលហេតុចាំបាច់ និងបន្ទាន់ផ្សេងទៀត ត្រូវមានការអនុញ្ញាតិជាមុនពីអាជ្ញាធរមានសមត្ថកិច្ច។
ការអនុវត្តនេះគិតចាប់ពីម៉ោង ១២ ០០ ថ្ងៃទី ០៦ ខែឧសភា ឆ្នាំ២០២១៕

-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


