ព័ត៌មានជាតិ
ឃាត់ខ្លួនជនល្មោភកាមម្នាក់ ពាក់ព័ន្ធនឹងការរួមភេទជាមួយអនីតិជន
បាត់ដំបង ៖ បុរសម្នាក់ដែលជាជនល្មោភកាម ត្រូវបានកម្លាំងសមត្ថកិច្ចមូលដ្ឋាន ធ្វើការឃាត់ខ្លួនដើម្បីបញ្ជូនទៅតុលាការ តាមពាក្យបណ្តឹងរបស់ម្តាយក្មេងស្រីរងគ្រោះ ដោយសារតែជនសង្ស័យរូបនេះ បានធ្វើសកម្មភាពរួមភេទជាមួយអនីតិជនជាច្រើនលើកច្រើនសាររួចមក។
ការឃាត់ខ្លួនបានធ្វើឡើង កាលពីវេលាម៉ោង ១ និង ៣០ នាទី រសៀល ថ្ងៃទី ៦ ខែឧសភា ឆ្នាំ២០២១ ត្រង់ចំណុច ភូមិស្ពានទំនាប ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដោយពាក់ព័ន្ធពីបទ រួមភេទជាមួយអនីតិជនអាយុក្រោម ១៥ឆ្នាំ។
ជនសង្ស័យ ដែលត្រូវនគរបាលស្រុកភ្នំព្រឹក ឃាត់ខ្លួនមានឈ្មោះ ពៅ ទូច ហៅ ពៀញ ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅភូមិ ស្ពានទំនាប ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
ការឃាត់ខ្លួន គឺដោយយោងតាមពាក្យបណ្តឹងរបស់ស្ត្រីឈ្មោះ សុខ សារី អាយុ ៦៨ឆ្នាំ មានទីលំនៅភូមិស្ពានទំនាប ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានប្តឹងជនសង្ស័យខាងលើដែលធ្វើសកម្មភាព លួងលោមកូនស្រីបង្កើតរបស់គាត់ឈ្មោះ ច.ស.រ អាយុ១៥ឆ្នាំ រស់នៅជាមួយគាត់ ដើម្បីរួមភេទបានសម្រេចជាច្រើនដង។
បច្ចុប្បន្នករណីនេះ ជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងក្នុងការចាត់វិធានការតាមនីតិវិធីច្បាប់ ៕
ដោយ ៖ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ



