ព័ត៌មានអន្ដរជាតិ
យោធាមីយ៉ាន់ម៉ាជិត២០០នាក់បានត្រូវបានសម្លាប់ក្នុងការប្រយុទ្ធជាមួយកងទ័ព Karen
យ៉ាងហោចណាស់ យោធាមីយ៉ាន់ម៉ាជិត២០០នាក់ រាប់ទាំងវរសេនីយ៍ទោម្នាក់ និងអនុសេនីយ៍ទោម្នាក់ត្រូវបានសម្លាប់ការប្រយុទ្ធជាមួយកងទ័ពរបស់សហភាពជាតិ Karen (KNU) នៅរដ្ឋ Karen។
ភាពតានតឹងផ្នែកយោធាបានផ្ទុះឡើងនៅស្រុក Hpapun area, Shwe Kyin និង Thaton ក្នុងរដ្ឋ Karen និងតំបន់ Bago បន្ទាប់ពីទាហានភាគតិច KNU, កងទ័ពរំដោះជាតិ KNLA Brigade 5 បានវ៉ៃដណ្តើមកាន់កាប់ទីតាំងមួយនៅជិតទន្លេ Salween ស្រុក Thi Mu Hta ដែលគ្រប់គ្រងដោយក្រុមថ្មើរជើងលេខ ៣៤៩ របស់របបយោធាមីយ៉ាន់ម៉ាកាលពីថ្ងៃទី២៧ខែមីនា។

ក្រុមទាហាន KNU Brigade 5 ក៏បានវ៉ៃដណ្តើមកាន់កាប់បន្ទាយទាហានព្រំដែនមួយកន្លែងនៅមាត់ទន្លេ Salween នៅស្រុក Thaw Le Hta ជាប់ព្រំដែនខេត្ត Mae Hong Song ប្រទេសថៃកាលពីថ្ងៃទី២៧ ខែមេសា។
ចាប់ពីថ្ងៃទី២៧ ខែមីនា ដល់ដើមខែឧសភា ទាហាន១៩៤នាក់របស់របបយោធាមីយ៉ាន់ម៉ាត្រូវបានសម្លាប់ និងរបួស២២០នាក់នៅក្នុងការប៉ះទង្គិចគ្នា។ ទាហាន៩នាក់របស់កម្លាំងទ័ព KNLA ក៏បានសម្លាប់ និងរបួស១០នាក់។ នេះបើយោងតាមអ្នកនាំពាក្យរបស់ Brigade 5 របស់ទ័ព KNU អនុសេនីយ៍ទោម្នាក់ Saw Kler Doh បានប្រាប់មណ្ឌលព័ត៌មាន Karen។
អនុសេនីយ៍ទោម្នាក់ Saw Kler Doh បានឲ្យដឹងថា កំឡុងពេលមួយខែ ទាហានយោធាមីយ៉ាន់ម៉ាបានបើកការវាយប្រហារផ្លូវអាកាសទៅលើតំបន់កងទ័ព KNU Brigade 5 ចំនួន២៧ដង ការបាញ់គ្រាប់ផ្លោង៤៧គ្រាប់ និងការប៉ះទង្គិចគ្នា ៤០៧ដងរវាងភាគីទាំងពីរ។

លើសពីនេះទៀត កងទ័ព Brigade 5 បានកត់ត្រាថា ទាហានរបស់របបយោធាមីយ៉ាន់ម៉ាបានបាញ់កាំភ្លើងធំចំនួន៥៧៥គ្រាប់ទៅលើភូមិ និងវាលស្រែ។ ការវាយប្រហារតាមផ្លូវអាកាស ជនស៊ីវិល១៤នាក់ត្រូវបានសម្លាប់ ២៨នាក់របួស និងបំផ្លាញ់ផ្ទះអ្នកស្រុក២០ខ្នង និងសាលារៀន២កន្លែង។
យោងតាម KNU បានឲ្យដឹងថា ថ្មីៗនេះ ទាហានមីយ៉ាន់ម៉ាបានកំពុងពង្រឹងកម្លាំងទាហានរបស់ខ្លួនចូលទៅតំបន់ទាំងនោះ។
កាលពីសប្តាហ៍មុន លោក Saw Kler Doh បានប្រាប់សារព័ត៌មានក្នុងស្រុក The Irrawaddy ថា ការវាយប្រហាររបស់កងទ័ព KNLA គឺដើម្បីបង្ហាញពីការគាំទ្រដល់ជនស៊ីវិលដែលជាអ្នកតវ៉ា និងរដ្ឋាភិបាលឯកភាពជាតិដែលត្រូវបានបង្កើតថ្មីដោយសមាជិកសភាបណ្តេញចេញរបស់រដ្ឋាភិបាលគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ។

ថ្មីៗនេះ ការិយាល័យអង្គការសហប្រជាជាតិ សម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បានប៉ាន់ស្មានថា មនុស្សប្រហែលជា៤ម៉ឺននាក់បានភៀសខ្លួនពីផ្ទះសម្បែងរបស់ពួកគេនៅស្រុក Papun District ក្នុងរដ្ឋ Karen State ព្រមទាំងស្រុក Shwe Kyin, Kyaukkyi និង Nyaunglebin នៅតំបន់ Bago បន្ទាប់ពីរដ្ឋប្រហារ និងការវាយប្រហារផ្លូវអាកាសរបស់របបយោធាមីយ៉ាន់ម៉ាលើតំបន់ទាំងនោះ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ The Irrawaddy
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


