កូវីដ-១៩
បងប្អូនរស់នៅទីក្រុងភ្នំពេញ សូមកុំទាន់ភ័យ ព្រោះគ្រប់គ្នានឹងទទួលបានការចាក់វ៉ាក់សាំងកូវីដ១៩
លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានលើកឡើងថា បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបាននិងកំពុងរស់នៅក្នុងរាជធានីភ្នំពេញនឹងបានទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩គ្រប់គ្នា ដែលការចាក់វ៉ាក់សាំងនេះនឹងត្រូវធ្វើឡើងជាដំណាក់កាល គ្រាន់តែមុននិងក្រោយតែប៉ុណ្ណោះ ហើយបើតាមប្រសាសន៍របស់សម្តេចតេជោហ៊ុន សែនវ៉ាក់សាំងសម្រាប់ចាក់ជូនបងប្អូនមិនខ្វះនោះទេ។

ការបញ្ជាក់របស់លោក ឃួង ស្រេង បានធ្វើឡើងនាព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១នេះ ក្នុងឱកាស ដែលលោកអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាអនុប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ និងលោកនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាកការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិយុទ្ធនាការចាក់វ៉ាក់សាំងចុះទៅពិនិត្យស្ថានភាពនៃចាក់វ៉ាក់សាំងការពារជំងឺកូវី-១៩ ជូនប្រជាពលរដ្ឋនៅតំបន់ក្រហម នៃសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដើម្បីជំរុញឲ្យការចាក់វ៉ាក់សាំងនេះ ដំណើរបានរលូន ជាមួយនិងការរក្សាគម្លាតសុវត្ថិភាព កាត់បន្ថយបាននូវការរីករាលដាលជំងឺកូវីដ-១៩ផងដែរ។ លោក ឃួង ស្រេង បានលើកឡើងថា ក្នុងយុទ្ធនាការនេះ អាជ្ញាធររាជធានីភ្នំពេញ បានសហការគ្នាបានយ៉ាងល្អ ជាមួយក្រុមប្រតិបត្តិយុទ្ធនានៃការចាក់វ៉ាក់សាំង ក្នុងការរៀបចំទីតាំងចាក់វ៉ាក់សាំង នៅតំបន់ក្រហម នៅក្នុងខណ្ឌដែលមានការរីករាលដាលជំងឺកូវីដ-១៩ ដោយក្នុងតំបន់ប្រហមនេះ ត្រូវបានបែងចែកជាដំណាក់កាលនៃការចាក់ផងដែរ។

លោកបញ្ជាក់ថា ក្រោយពីចាក់ថ្នាំវ៉ាក់សាំងការពារកូវីដ-១៩ ជូនបងប្អូនប្រជាពលរដ្ឋ កម្មករកម្មការិនីនៅតំបន់ក្រហមអស់ហើយ អាជ្ញាធររាជធានីភ្នំពេញ និងក្រុមប្រតិបត្តិយុទ្ធនាការចាក់វ៉ាក់សាំង នឹងចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋនៅតំបន់ផ្សេងទៀត នៅទូទាំងរាជធានីភ្នំពេញ មិនថាតំបន់លឿង លឿងទុំឬតំបន់ក្រហមនោះទេ ដោយយើងត្រូវចាក់ជាដំណាក់កាល ពោលគឺ យើងត្រូវតែចាក់ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ នៅក្នុងរាជធានីភ្នំពេញ គ្រាន់តែមុននិងក្រោយតែប៉ុណ្ណោះ។ ដូច្នេះទេ សូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាយោគយល់។



លោក ឃួង ស្រេងបានបន្ថែមថា សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន បានគិតគូរណាស់ ពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋ មិនត្រឹមតែផ្ដល់នូវការចាក់វ៉ាក់សាំងប៉ុណ្ណោះទេ នៅបានផ្ដល់ជាស្បៀងអាហារសម្រាប់បងប្អូនប្រជាពលរដ្ឋ នៅក្នុងតំបន់ក្រហម បានជាង៣០ម៉ឺនគ្រួសារថែមទៀត។




ជុំវិញនៃការចាក់វ៉ាក់សាំងនេះ លោកនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក្នុងខណៈនៃចុះទៅពិនិត្យស្ថានភាពនៃចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅតំបន់ក្រហម នៃសង្កាត់បឹងសាឡាងនោះ ក៏បានស្នើឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ថា បើមាននរណាម្នាក់ យកលុយពីការចាក់វ៉ាក់សាំងនេះ សូមរាយការណ៍ជាបន្ទាន់មកក្រុមការងារ ដើម្បីយើងមានវិធានការចំពោះបុគ្គលដែលបានប្រព្រឹត្តខុសទាំងនោះ ព្រោះថា ការចាក់វ៉ាក់សាំង សម្ដេចតេជោនាយករដ្ឋមន្ត្រី មិនតម្រូវឲ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ បរិច្ចាគលុយកាក់ទៅលើការចាក់បាក់សាំងការពារកូវី-១៩ នោះទេ៕
អត្ថបទ៖ ស្រីរ័ត្ន
សូមចុចអាន៖ ត្រឹម៣ថ្ងៃ សមត្ថកិច្ចក្រុងភ្នំពេញឃាត់ខ្លួនមនុស្សជាង៣៥០នាក់ ដែលល្មើសនឹងបម្រាមគោចរ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១២ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី