កូវីដ-១៩
ខ្វះវីតាមីនមួយនេះ ទើបងាយឆ្លងជំងឺកូវីដ-១៩ ធ្ងន់ធ្ងរ
រាងកាយយើងត្រូវការវីតាមីន និងជាតិរ៉ែសំខាន់ផ្សេងៗ ដើម្បីទ្រទ្រង់សុខភាពឲ្យបានរឹងមាំ ចៀសវាងពីការឆ្លងវីរុស និងជំងឺដទៃច្រើនទៀត។ តាំងពីមានការឆ្លងរាលដាលជំងឺកូវីដ-១៩មក មានការសិក្សាមួយចំនួនរកឃើញថា អ្នកជំងឺកូវីដ-១៩ ដែលមានរោគសញ្ញាធ្ងន់ធ្ងរ ភាគច្រើនខ្វះវីតាមីនមួយប្រភេទចាំបាច់សម្រាប់ប្រព័ន្ធភាពស៊ាំរឹងមាំវិញ។

ទាក់ទងនឹងបញ្ហានេះ លោកវេជ្ជបណ្ឌិត Leong Hoe Nam មានបទពិសោធន៍ខ្ពស់ក្នុងការព្យាបាលជំងឺឆ្លង នៃមន្ទីរពេទ្យ Mount Elizabeth នៃប្រទេសសឹង្ហបុរី បានឲ្យដឹងថា តាមរបាយការណ៍វិភាគថ្មីៗនេះបង្ហាញថា អ្នកជំងឺមួយចំនួនដែលបង្ហាញរោគសញ្ញាធ្ងន់ធ្ងរក្រោយឆ្លងជំងឺកូវីដ-១៩ គឺខ្វះវីតាមីនDនៅក្នុងរាងកាយ ជាងអ្នកជំងឺកូវីដ-១៩ តែមិនមានចេញរោគសញ្ញា។ ដូចនេះហើយ ប្រសិនបើនៅក្នុងរាងកាយយើងខ្វះជាតិវីតាមីន D ខ្លាំង ឱកាសក្នុងការឆ្លងជំងឺផ្សេងៗមានកម្រិតខ្ពស់ រហូតអាចប៉ះពាល់ដល់ជីវិតរបស់យើងថែមទៀតផង។

ទន្ទឹមនេះ តាមការសិក្សានៅសហរដ្ឋអាមេរិក ក្នុងចំណោមអ្នកជំងឺកូវីដ-១៩ ចំនួន២៣៥នាក់ បង្ហាញថា អ្នកជំងឺវ័យលើ ៤០ឆ្នាំដែលទទួលបានវីតាមីន D គ្រប់គ្រាន់ មានភាគរយ ៥១.៥% ក្នុងការមិនធ្លាក់ខ្លួនឈឺធ្ងន់ ជាងអ្នកជំងឺដែលមិនមានវីតាមីន D គ្រប់គ្រាន់ បន្ទាប់ពីឆ្លងវីរុសកូវីដ-១៩រួច។ បន្ថែមពីលើនេះ ក្នុងការសិក្សាមួយចំនួនបានអះអាងដែរថា កង្វះវីតាមីន D អាចប៉ះពាល់ទៅដល់ប្រព័ន្ធការពាររាងកាយយើង និងបង្កើនហានិភ័យក្នុងការឆ្លងជំងឺផ្លូវដង្ហើមខ្ពស់។ ចំណែកនៅក្នុងការសិក្សាលើមនុស្ស ១១.៣២១នាក់ មកពី ១៤ប្រទេស បានបង្ហាញថា អ្នកប្រើថ្នាំបំប៉នវីតាមីន D ជួយកាត់បន្ថយហានិភ័យឆ្លងជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ រហូតដល់ទៅ ១២%។

ហេតុនេះហើយ ទើបការទទួលបានវីតាមីន D គ្រប់គ្រាន់សម្រាប់រាងកាយគឺចាំបាច់ណាស់សម្រាប់សុខភាពយើង ប៉ុន្តែយើងត្រូវចាំថា ការទទួលបានវីតាមីន D គ្រប់គ្រាន់អាចជួយដល់ប្រព័ន្ធភាពស៊ាំរបស់យើងឲ្យធន់នឹងជំងឺ និងកាត់បន្ថយហានិភ័យក្នុងការឆ្លងជំងឺផ្លូវដង្ហើម តែវីតាមីន D តែមួយមុខមិនអាចការពារ ឬព្យាបាលជំងឺកូវីដ-១៩ ឲ្យបានជាសះស្បើយនោះទេ បើយើងឆ្លងជំងឺរួចហើយនោះ។

វេជ្ជបណ្ឌិតខាងលើបន្តទៀតថា វីតាមីន D ជាប្រភេទវីតាមីនដែលយើងទទួលបានពីពន្លឺព្រះអាទិត្យ ហើយដើម្បីទទួលវាបាន យើងត្រូវពាក់ស្លៀកពាក់ខោជើងខ្លី អាវដៃខ្លី និងត្រូវឈរហាលថ្ងៃក្រោមព្រះអាទិត្យយ៉ាងតិច ១៥-៣០នាទី/ថ្ងៃ ដើម្បីស្រូបយកវីតាមីន D ឲ្យបានគ្រប់គ្រាន់។ យើងក៏អាចទទួលបានវីតាមីន D តាមរយៈអាហារដូចជា ត្រីខ្លាញ់ (សាល់ម៉ុន ត្រីសាឌីន…) ថ្លើមសត្វ និងស៊ុត។ល។ ចំពោះកម្រតិដែលយើងគួរទទួលបាននោះគឺ ២០០០-៤០០០ IU/ថ្ងៃ សម្រាប់មនុស្សធំ និង១០០០IU/ថ្ងៃ សម្រាប់កូនក្មេង៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


