ព័ត៌មានជាតិ
អគ្គិភ័យឆេះហាងលក់សំលៀកបំពាក់ និងលក់ទូរស័ព្ទខូចខាតទ្រព្យសម្បត្តិទាំងស្រុង
ហាងលក់សម្លៀកបំពាក់ និងទូរស័ព្ទដៃទំនើបមួយកន្លែងត្រូវបានអគ្គិភ័យឆាប់ឆេះអស់គ្មានសល់ដោយសារឆ្លងចរន្តអគ្គិសនី ។
ហេតុការណ៍គ្រោះអគ្គិភ័យនេះ កើតឡើងនៅថៃ្ងទី១១ ខែឧសភា ឆ្នាំ២០២១ នេះ ជាប់ផ្លូវជាតិលេខ៤ ស្ថិតនៅភូមិចំបក់ ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិ និងសម្ភារៈ អស់គ្មានសល់ ។

នគរបាលបានប្រាប់ឱ្យដឹងថា ម្ចាស់ហាងលក់សម្លៀកបំពាក់ និងទូរស័ព្ទទំនើប រងគ្រោះមានឈ្មោះឈ្មោះ ពេជ្រ សារឿន ភេទប្រុស ត្រូវអគ្គីភ័យឆេះអស់ផ្ទះទំហំ ៨ម៉ែត្រគុណ២១ម៉ែត្រ ជញ្ជាំថ្ម ដំបូលប្រក់ស័ង្គសី មានលក់ទូរស័ព្ទដៃ ស្បែកជើង ខោអាវ ដែលមានទីលំនៅភូមិ-ឃុំកើតហេតុ ។
នគរបាលបានឱ្យដឹងថា បន្ទាប់ពីមានករណីអគ្គិភ័យឆាបឆេះហាងលក់សម្លៀកបំពាក់ និងទូរស័ព្ទនោះរថយន្តពន្លត់អគ្គិភ័យរបស់នគរបាល ស្រុក សំរោងទង បានចេញជួយអន្ដរាគមន៍ភ្លាមៗ ដោយស្ថានភាពភ្លើងឆេះក៏ស្នើសុំរថយន្តពន្លត់អគ្គិភ័យស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងរថយន្តពន្លត់អគ្គិភ័យ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីបាញ់ពន្លត់ទប់ស្កាត់កុំឱ្យមានការរាលដាលកាន់តែខ្លាំង ។

ក្រោយមានការអន្តរាគមន៍បាញ់ពន្លត់របស់ក្រុមពន្លត់អគ្គិភ័យទើបគ្រប់គ្រងស្ថានការណ៍បានប៉ុន្តែទ្រព្យសម្បត្តិជាច្រើនត្រូវបានបំផ្លិចបំផ្លាញដោយសារអគ្គិភ័យ ។
ប្រភពបន្តទៀតថា នៅកន្លែងកើតហេតុ ដោយសារតែសន្ទុះភ្លើងឆេះខ្លាំង និងពិបាកចូលទៅពន្លត់ ផ្នែកខាងក្នុងណាស់៕
អត្ថបទ ៖ ភួង រដ្ឋា


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


