ព័ត៌មានជាតិ
ក្រសួងការងារណែនាំដល់ថៅកែរោងចក្រធ្វើបច្ចុប្បន្នភាពលេខទូរស័ព្ទនិងអត្តសញ្ញាណកម្មករនិយោជិតជាបន្ទាន់
ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានណែនាំដល់ម្ចាស់ ឬនាយករោងចក្រផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប ត្រូវធ្វើបច្ចុប្បន្នភាពលេខទូរស័ព្ទនិងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររបស់បងប្អូនកម្មករនិយោជិតដែលមាននៅក្នុងបញ្ជីបើកប្រាក់ឈ្នួលប្រចាំខែមីនា ឆ្នាំ២០២១ជាបន្ទាន់ ដើម្បីឲ្យក្រសួងរៀបចំជំនួយសង្គមជាសាច់ប្រាក់ជួយដល់កម្មករនិយោជិតឱ្យបានទាន់ពេលវេលា។
លោក បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា ម្ចាស់រោងចក្រទាំងអស់ ត្រូវផ្ដល់បញ្ជីឈ្មោះកម្មករនិយោជិត និងឈ្មោះពេទ្យ ឬគិលានុបដ្ឋាកប្រចាំរោងចក្រ និងស្គេនបញ្ជីឈ្មោះដែលបោះត្រានៅគ្រប់ទំព័រជាភីឌីអេហ្វ មកប្រព័ន្ធគ្រប់គ្រងរបស់ក្រសួងឲ្យបានមុនថ្ងៃទី២៧ ខែឧសភាឆ្នាំ២០២១។
ទន្ទឹមនឹងនេះ ត្រូវផ្ញើឈ្មោះកម្មករនិយោជិតដែលមានវិជ្ជមានកូវីដ១៩ដែលត្រូវបានព្យាបាលជាសះស្បើយដោយមានលិខិតបញ្ជាក់ពីមន្ទីរពេទ្យ ឬមជ្ឈមណ្ឌលព្យាបាលកូវីដ១៩មកប្រព័ន្ធឃ្លាំមើលករណីកូវីដ១៩តាមរោងចក្រសហគ្រាសរបស់ក្រសួងការងារ ដែលនឹងដាក់ឱ្យដំណើរការនៅក្នុងសប្តាហ៍ទីមួយ នៃខែមិថុនា ឆ្នាំ២០២១ នេះ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១រដ្ឋាភិបាលបានដាក់ឲ្យអនុវត្តកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់ដើម្បីជួយគាំទ្រគ្រួសារប្រជាពលរដ្ឋដែលមានកម្រិតជីវភាពទាប ជួបប្រឈមនឹងការលំបាកក្រោយការអនុវត្តវិធានការបិទខ្ទប់ជាលក្ខណៈទ្រង់ទ្រាយធំ ការផ្ដល់ជំនួយសង្គមជាសាច់ប្រាក់សម្រាប់គ្រួសារដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ គ្រួសារដែលមានអ្នកឆ្លងជំងឺកូវីដ១៩ និងមានការលំបាកផ្នែកជីវភាពក្នុងព្រឹត្តិការណ៍២០កុម្ភៈ ក្នុងនោះក៏មានការផ្តល់ឧបត្ថម្ភដល់កម្មករនិយោជិតផងដែរ៕
អត្ថបទ ៖ សំអឿន
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


