Connect with us

ព័ត៌មានជាតិ

បុរសម្នាក់នៅខេត្តព្រៃវែង បានស្លាប់ដោយសារជំងឺ​កូ​វីដ​-១៩

បានផុស

នៅ

បុរសម្នា​ក់បាន​បាត់​បង់ជីវិត​ នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្តព្រៃវែង ដោយសារជំងឺកូវីដ-១៩ កាលពី​វេលា​ម៉ោង៤និង៥១ នាទី ល្ងាច​ថ្ងៃទី១២ ខែឧសភា។ ​អ្នកជំងឺ​ដែល​បាន​ស្លាប់​មានឈ្មោះ ស៊ីនួន សារ៉ាក់ ភេទ​ប្រុស​អាយុ៣៧ឆ្នាំមាន​ទីលំនៅ​ក្នុងភូមិ​ព្រៃ​កំពែង ឃុំ​ព្រៃ​កណ្ដៀង ស្រុក​ពាមរក៍​ខេត្តព្រៃវែង ។

​អាជ្ញាធរ​មូលដ្ឋានបាន​បញ្ជាក់ថា អ្នកស្លាប់ខាងលើ គាត់ ​គឺជា​កម្មករ​សំណង់​នៅ​គីឡូម៉ែត្រ​លេខ៧ ក្នុង​សង្កាត់​ច្រាំង​ចំរេះ​ ខណ្ឌ​ឬស្សី​កែវ រាជធានី​ភ្នំពេញ ហើយ​បាន​វិលត្រឡប់​មកដល់​ស្រុកកំណើត​វិញ​កាលពី​ថ្ងៃទី១០ ខែឧសភា។ ក្រុមគ្រូពេទ្យ​ពិនិត្យឃើញថា គាត់​មាន​អាការៈ​ធ្ងន់ធ្ងរ ហត់​ដង្ហក់​ខ្លាំង ក្តៅខ្លួន និង​ក្អក​ខ្លាំង ហើយ​ក្រុមគ្រូពេទ្យ បាន​ខិតខំ​សង្គ្រោះ​អស់ពី​សមត្ថភាព​នៅតែ​មិន​អាចជួយ​សង្គ្រោះបាន​។៕

អត្ថបទ ៖ សៅ​គ្រី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម