Connect with us

ព័ត៌មានជាតិ

ប្រធាន WHO ទើបទទួលការចាក់វ៉ាក់សាំងការពារជំងឺ កូវីដ-១៩ នៅថ្ងៃទី១២ ឧសភា

បានផុស

នៅ

កាលពីថ្ងៃពុធទី១២ខែឧសភា ប្រមុខអង្គការសុខភាពពិភពលោក បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យសកលវិទ្យាល័យមួយ ក្នុងទីក្រុងហ្សឺណែវ នៃប្រទេសស្វីស។ លោក Tedros Adhanom Ghebreyesus បានបង្ហោះ Twitter ថា៖ “ថ្ងៃនេះ គឺជាវេនរបស់ខ្ញុំត្រូវទទួលវ៉ាក់សាំងប្រឆាំងកូវីដ នៅមន្ទីរពេទ្យ​ Hopitaux។ វ៉ាក់សាំងសង្គ្រោះជីវិត”។

ទោះបីជាយ៉ាងណាក៏ដោយ លោកមិនបានប្រាប់ឈ្មោះវ៉ាក់សាំងដែលលោកចាក់នោះទេ ប៉ុន្តែប្រទេសស្វីស ត្រូវបានគេដឹងថា បានប្រើវ៉ាក់សាំង Pfizer និង Moderna នៅក្នុងកម្មវិធីចាក់ថ្នាំបង្ការរបស់ខ្លួន។ ស្របពេលជាមួយគ្នានោះ បុរសសញ្ជាតិអេត្យូពីវ័យ៥៦ឆ្នាំរូបនេះ បានបន្តអំពាវនាវឲ្យអ្នកដែលរស់នៅក្នុងប្រទេសមានវ៉ាក់សាំងកូវីដចាក់ សូមទៅទទួលថ្នាំបង្ការនៅពេលដល់វេនរបស់ខ្លួន៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Uni India

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម