កូវីដ-១៩
ទស្សនាបណ្តុំវីដេអូចំណេះដឹងទាំង ៤ ចៀសផុតពីការចាញ់បោកព័ត៌មានក្លែងក្លាយ
ព័ត៌មានក្លែងក្លាយ ត្រូវបានផ្សព្វផ្សាយនៅលើបណ្តាញសង្គមជាច្រើន មិនថានៅក្នុងរូបភាពបែបណានោះឡើយ។ ក្នុងពេលការរាលដាលជំងឺកូវី-ដ១៩កំពុងវាយលុកយ៉ាងខ្លាំងទៅលើផ្លូវចិត្តរបស់ប្រជាពលរដ្ឋខ្មែរ បណ្តាញសង្គមគ្មានប្រភពច្បាស់ការមួយចំនួនឆក់ឱកាសទាក់ទាញចំណាប់អារម្មណ៍ដោយផ្សព្វផ្សាយព័ត៌មានមិនពិត គ្មានវិជ្ជាជីវៈ។

ចំណែកអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន មិនបានពិនិត្យឱ្យបានច្បាស់អំពីប្រភពព័ត៌មាន ខ្លឹមសារ និងព័ត៌មានពិស្តារនោះទេ ប៉ុន្តែបែរជាអានត្រឹមចំណងជើង ឬការសង្ខេបខ្លី រួចធ្វើការចែករំលែកតៗគ្នាតែម្តង។ ករណីខ្លះទៀតអាចមកពីអ្នកប្រើប្រាស់បណ្តាញសង្គមមិនបានស្វែងយល់គ្រប់គ្រាន់ និងវិភាគថ្លឺងថ្លែងថា តើព័ត៌មានមួយណាជាការពិត និងព័ត៌មានណាក្លែងក្លាយ។

ដោយសង្កេតឃើញស្ថានការណ៍និងបញ្ហាមួយចំនួនដូចបានរៀបរាប់ខាងលើនេះ ទើបអង្គភាពសារព័ត៌មានកម្ពុជាថ្មីបង្កើតយុទ្ធនាការឌីជីថល ផ្សព្វផ្សាយ ចំណេះដឹងដល់អ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ឱ្យយល់ច្បាស់អំពីព័ត៌មានក្លែងក្លាយ។ ក្នុងនោះមានរួមបញ្ចូលទាំងកិច្ចសម្ភាសបុគ្គលសំខាន់ៗដូចជា ក្រុមយុវជន អ្នកបង្កើតមាតិការលើបណ្តាញសង្គម បុគ្គលិកបម្រើការងារឬមានជំនាញវិជ្ជាជីវៈលើប្រព័ន្ធផ្សព្វផ្សាយ និងមន្ត្រីរដ្ឋាភិបាល។

ពួកគេត្រៀមខ្លួនរួចជាស្រេចក្នុងការបំពងសម្លេងបញ្ជ្រាបចំណេះដឹងអំពីព័ត៌មានក្លែងក្លាយនេះ ទៅកាន់មហាជន និងអ្នកនិយមតាមដានព័ត៌មានលើបណ្តាញសង្គម ឱ្យបង្កើតការប្រុងប្រយ័ត្ន ចៀសវាងការចាញ់បោកព័ត៌មានមិនផ្លូវការទាំងអស់នោះ។ សូមរង់ចាំតាមដានការចេញផ្សាយជាបន្តបន្ទាប់នៅលើទំព័រហ្វេសប៊ុកផេកផ្លូវការ កម្ពុជាថ្មី។
ទស្សនាវីដេអូដូចខាងក្រោម៖
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


