ចរាចរណ៍
រថយន្តដឹកទំនិញ១គ្រឿង ក្រឡាប់នៅចំណោតតាតៃស្រុកកោះកុង
រថយន្តដឹកទំនិញចុះចំណោតតាតៃ តាមបណ្តោយផ្លូវជាតិលេខ៤៨ក្នុងល្បឿនលឿនរេចង្កូតក្រឡាប់បង្កឱ្យអ្នកបើកបររបួសធ្ងន់ ហើយត្រូវបញ្ចូនសង្គ្រោះនៅមន្ទីរពេទ្យខេត្តភ្លាមៗ។
បើតាមសមត្ថកិច្ចនគរបាលឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅវេលាម៉ោង៩ព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ ចំណុចគីឡូម៉ែត្រលេខ១២៨-១២៩ ស្ថិតនៅភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង។

នគរបាលបន្តទៀតថា រថយន្តបង្កម៉ាក ពុយសូ ពណ៌ស ពាក់ស្លាកលេខស្វាយរៀង 3A-0845 បើកបរដោយឈ្មោះ ចន តារ៉ា អាយុ៤០ឆ្នាំ បង្កគ្រោះថ្នាក់ដោយខ្លួនឯង រស់នៅភូមិសំរោងបាក់ ឃុំមហាសាំងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
មុនជួបគ្រោះថ្នាក់ គឺបុរសរងគ្រោះបានបើកបរល្បឿនលឿនរេចង្កូតក្រឡាប់លើទ្រូងផ្លូវទិសដៅពីភ្នំពេញទៅក្រុងខេមរភូមិន្ទ ទីរួមខេត្តកោះកុង ដឹកអីវ៉ាន់ចាប់ហួយ និងគ្រឿងសំណង។

ក្រោយមានអ្នកជួយសង្គ្រោះបឋម បុរសរងគ្រោះត្រូវបានអាជ្ញាធរ សមត្ថកិច្ច ទាក់ទងហៅរថយន្តសង្គ្រោះដឹកទៅព្យាបាលមន្ទីរពេទ្យបង្អែកខេត្តកោះកុង។
គួរជម្រាបថា គ្រោះថ្នាក់ចរាចរណ៍តាមផ្លូវលេខជាតិ៤៨ចាប់ពីភូមិសាស្ត្រស្រុកស្រែអំបិលរហូតមកដល់ក្រុងខេមរភូមិន្ទ ភាគច្រើនបង្កឡើងដោយម្ចាស់រថយន្តបើកបរខ្វះការប្រុងប្រយ័ត្ន ដោយបើកបរហួសលឿនកំណត់ ដឹកទំនិញលើសទម្ងន់ និងការវ៉ាជែងគ្នាក្នុងស្ថានភាពផ្លូវកោងចុះចំណោតជាដើម៕
អត្ថបទ ៖ សិរីវឌ្ឍនៈ


-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


