ព័ត៌មានជាតិ
សមត្ថកិច្ចចម្រុះខេត្តត្បូងឃ្មុំបង្ក្រាបរថយន្តដឹកកូនជ្រូក៨០ក្បាលពីប្រទេសវៀតណាម
ត្បូងឃ្មុំ៖ សមត្ថកិច្ចខេត្តត្បូងឃ្មុំចុះបង្ក្រាបការនាំកូនជ្រូក៨០ក្បាលពីប្រទេសវៀតណាម ឆ្លងកាត់តាមច្រកព្រំដែនខេត្តត្បូងឃ្មុំ បើទោះបីការហាមឃាត់ការនាំចូលយ៉ាងណាក៏ដោយ។

ក្រោមការបញ្ជាដោយផ្ទាល់ពីលោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វឱ្យក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយមន្ត្រីគយ នៃការិយាល័យស្រោវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់០៦ ខេត្តត្បូងឃ្មុំ បានចុះស្ទាក់ចាប់រថយន្ត០១គ្រឿង។
តាមការបង្ហាញប្រាប់ពីកងកម្លាំងពេទ្យសត្វខេត្តត្បូងឃ្មុំ បានឱ្យដឹងថា រថយន្តដឹកកូនជ្រូកមួយគ្រឿងនោះ ម៉ាកហីយ៉ាដាយ ពណ៍ស ពាក់ស្លាកលេខ ព្រៃវែង 3A-1650 ដែលដឹកកូនជ្រូកចំនួន៨០ក្បាល ឆ្លងដែនមកចូលតាមច្រកព្រំដែនខេត្តត្បូងឃ្មុំទាំងយប់ រត់គេចចូលមកចម្ការកៅស៊ូនៅក្នុងភូមិសាស្ត្រស្រុកពញាក្រែក។

ប្រភពបានបន្ថែមទៀតថា ចំពោះការដឹកនាំតាមច្រកណាមួយមិនទាន់ដឹងនៅឡើយ ប៉ុន្តែកន្លងមកឈ្មួញអាចដឹកជញ្ជូនតាមច្រករបៀងតូចៗនៅក្នុងឃុំត្រពាំងថ្លុង និងឃុំម៉ឺនជ័យ នៃស្រុកពញាក្រែកជាដើម៕
អត្ថបទ និង រូបភាព៖ ហុង ម៉េងហៀ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


