Connect with us

ព័ត៌មានជាតិ

រដ្ឋាភិបាលវៀតណាម នឹងបណ្ដេញពលករបរទេសខុសច្បាប់ចេញពីប្រទេសរបស់ខ្លួន

បានផុស

នៅ

រដ្ឋាភិបាលវៀតណាម នឹងពង្រឹងការត្រួតពិនិត្យលិខិតអនុញ្ញាតការងារ និងចំនួនពលករបរទេសនៅតាមសហគ្រាស និងគ្រឹះស្ថាននានាតាមនីតិវិធី ហើយបើពិនិត្យឃើញថា មានពលករបរទេសខុសច្បាប់ កំពុងស្នាក់នៅធ្វើការ នឹងបណ្តេញចេញពីប្រទេសរបស់ខ្លួន។ នេះបើយោងតាមសេចក្តីជណដំណឹងរបស់ស្ថានទូត ដែលទើបទទួលបាននៅថ្ងៃទី១៨ ខែឧសភា នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ថានទូតបានបញ្ជាក់យ៉ាងដូច្នេះថា ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម សូមជម្រាប ជូនប្រជាពលរដ្ឋខ្មែរកំពុងធ្វើការងារ ឬមានវត្តមាននៅវៀតណាមជ្រាបថា យោងសារព័ត៌មានវៀតណាម (Viet Nam News) ចុះផ្សាយថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា រដ្ឋាភិបាលវៀតណាម នឹងចាត់វិធានការផ្លូវច្បាប់ដោយការបណ្ដេញចេញចំពោះពលករបរទេសខុសច្បាប់កំពុងធ្វើការងារនៅវៀតណាម។

បើតាមសេចក្តីជូនដំណឹងដដែល ក្រសួងការងារ យុទ្ធជន និងសង្គមកិច្ចវៀតណាម បានស្នើអាជ្ញាធរខេត្ត និងក្រុងនានា ពិចារណាលើការបណ្ដេញចេញចំពោះពលករបរទេស ដែលគ្មានលិខិតអនុញ្ញាតធ្វើការងារ (work permits) ត្រឹមតូវ ឬអ្នកមិនគោរពតាមវិធានស្ដីពីការចូល និងចេញ (entry and exit rules)។ ករណីនេះ អាជ្ញាធរមូលដ្ឋាន និងទីភ្នាក់ងារពាក់ព័ន្ធនានា នឹងពង្រឹងការត្រួតពិនិត្យលិខិតអនុញ្ញាតការងារ និងចំនួនពលករបរទេសនៅតាមសហគ្រាស និងគ្រឹះស្ថាននានា ដោយអនុវត្តតាមនីតិវិធីជាធរមាន ដើម្បីជៀសវាងការប្រើប្រាស់ពលករខុសច្បាប់នៅវៀតណាម។

ជាមួយគ្នានោះ ស្ថានទូតបានស្នើឱ្យប្រជាពលរដ្ឋខ្មែរ ដែលកំពុងធ្វើការងារ ឬមានវត្តមាននៅវៀតណាម ចូលរួមអនុវត្តច្បាប់ការងារ និងវិធានស្ដីពីការចូល និងចេញរបស់អាជ្ញាធរមានសមត្ថកិច្ចវៀតណាម និងបានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរកំពុងមានវត្តមាននៅវៀតណាម មេត្តាបន្តថែរក្សាសុខភាពឱ្យបានល្អ ដោយអនុវត្តវិធានការការពារ រក្សាគម្លាតសុវត្ថិភាព ពាក់ម៉ាស់ រក្សាអនាម័យ និងអនុវត្ត តាមការណែនាំរបស់អាជ្ញាធរ ដើម្បីការពារកុំឱ្យឆ្លងជំងឺកូវីដ-១៩៕
អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម