ព័ត៌មានជាតិ
គ្រាន់តែ Fake News សោះប្រជាពលរដ្ឋឥណ្ឌាមួយចំនួនជឿថាបណ្តាញ 5G ធ្វើឱ្យឥណ្ឌាផ្ទុះកូវីដរលកទី២
បន្ទាប់ពីពាក្យចចាមអារ៉ាមពីសំណាក់ប្រជាពលរដ្ឋជ្រុលនិយម ដែលចោទថា សេវាទូរស័ព្ទ 5G ជាដើមចមនាំឱ្យមានព្យុះរលកកូវីដដូចសព្វថ្ងៃ រដ្ឋាភិបាលឥណ្ឌា ត្រូវបង្ខំចិត្តចេញមុខធានាដល់ពលរដ្ឋរបស់ខ្លួនថា បណ្តាញ 5G មិនបានបណ្តាលឲ្យមានការផ្ទុះឡើងនូវរលកទី២នៃជំងឺកូវីដ-១៩នោះទេ។
ក្រុមមន្រ្តីបានចង្អុលបង្ហាញថា មិនមានបណ្តាញ 5G នៅក្នុងប្រទេសឥណ្ឌាទេ ដោយប្រទេសនេះ គ្រាន់តែអនុម័តការសាកល្បងបណ្តាញ 5G កាលពីសប្តាហ៍មុនប៉ុណ្ណោះ ហើយវាមិនទាន់ចាប់ផ្តើមឡើយ។ រដ្ឋាភិបាលបានចាត់ទុកទ្រឹស្តីក្បត់នេះថា “គ្មានមូលដ្ឋាននិងមិនពិត”។ ភ្លាមៗ នាយកដ្ឋានទូរគមនាគមន៍របស់ប្រទេសឥណ្ឌា បានចេញសេចក្តីថ្លែងការណ៍មួយថា សារបោកបញ្ឆោតជាច្រើន កំពុងត្រូវបានចែកចាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងៗគ្នា ដោយអះអាងថា រលកទី២នៃជំងឺកូវីដ-១៩ គឺបណ្តាលមកពីការសាកល្បងអង់តែនទូរស័ព្ទចល័ត 5G។
សារដ៏ល្បីល្បាញមួយដែលត្រូវបានចែកចាយ លើប្រព័ន្ធផ្សព្វផ្សាយសង្គមបាននិយាយថា ជាតិវិទ្យុសកម្មពីអង់តែនទូរស័ព្ទដៃ លាយជាមួយខ្យល់អាកាសហើយធ្វើឲ្យវាពុល។ នោះជាមូលហេតុដែលមនុស្សកំពុងប្រឈមមុខនឹងការពិបាកដកដង្ហើម និងកំពុងស្លាប់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន