ព័ត៌មានជាតិ
មេខ្យល់២នាក់ ត្រូវបានឃាត់ខ្លួន ខណៈលួចនាំពលករឆ្លងដែនចូលទឹកដីថៃខុសច្បាប់
បាត់ដំបង ៖ មេខ្យល់នាំពលករចូលទៅប្រទេសដោយខុសច្បាប់ចំនួន២នាក់ ត្រូវបានកម្លាំងកងពលតូចថ្មើរជើងលេខ៥៣បានចុះល្បាតប្រទះឃើញឃាត់ខ្លួន នៅថ្ងៃទី១៧ ខែឧសភាម្សិលមិញខណៈដែលពួកគេកំពុងនាំពលករឆ្លងដែនចូលប្រទេសថៃ ដែលទង្វើនេះ បានផ្គើននិងវិធានការទប់ស្កាត់ជំងឺកូវីដ-១៩របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាលផង។

លោកវរសេនីយ៍ឯកសុខ ដែន មេបញ្ជាការរងកងពលតូចថ្មើរជើងលេខ៥៣បានឲ្យដឹងនៅថ្ងៃទី១៨ខែឧសភានេះថា ការបង្ក្រាបករណីខាងលើកងកម្លាំងខិតខំបំពេញភារកិច្ចតាមបទបញ្ជាដែលថ្នាក់ដឹកនាំកំពូលៗពីថ្នាក់ជាតិបានដាក់ចេញនូវវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ក៏ដូចជាទប់ស្កាត់រាល់បទល្មើសមួយចំនួនទៀតនិងស្របជាមួយនឹងបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រីកែវ សេង មេបញ្ជាការកងពលផងដែរ ដែលតែងជំរុញឲ្យដល់បណ្តាកងកម្លាំងតាមគោលដៅតំបន់ព្រំដែនទាំងអស់ត្រូវរឹតបន្តឹងនូវបញ្ហាសន្តិសុខព្រំដែនឲ្យកាន់តែមានប្រសិទ្ធភាព។

ប្រភពខាងលើបន្តថា ជនសង្ស័យជាមេខ្យល់ទាំង២នាក់មានឈ្មោះ មាន រឿន ភេទប្រុស អាយុ៣៤ឆ្នាំ និងម្នាក់ឈ្មោះសេង តាក់ ភេទប្រុស អាយុ៣៤ឆ្នាំ ទាំង២នាក់រស់នៅក្នុងភូមិបឹងរាំងឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ឃាត់ខ្លួនបាននៅចំណុចដើមអំពិលទឹកឋិតក្នុងភូមិសាស្ត្រភូមិស្វាយ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ខណៈដែលពួកគេកំពុងធ្វើសកម្មភាពនាំពលករ។
លោកវរសេនីយ៍ឯកសុខ ដែន បានបញ្ជាក់បន្តថា ដោយមានការអនុវត្តភារកិច្ចចុះល្បាតតាមបន្ទាត់ព្រំដែនដើម្បីពង្រឹងនូវវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវី១៩ គឺ២៤ម៉ោងលើ២៤ម៉ោងគិតចាប់តាំងពីទទួលផែនការពង្រឹងវិធានការទប់ស្កាត់នូវជំងឺកូវីដ១៩មកកម្លាំងកងពលតូចថ្មើរជើងលេខ៥៣បានបំពេញកាតព្វកិច្ចបើកការស្រាវជ្រាវនាំខ្លួនមេខ្យល់មកដល់ពេលនេះបានចំនួន១៣នាក់បញ្ជូនបន្តអនុវត្តតាមនីតិវិធី។ ចំណែកប្រជាពលរដ្ឋដែលជាពលករបញ្ជូនទៅកាន់មណ្ឌលចត្តាឡីស័កបានចំនួនជិត១០.០០០នាក់ផងដែរ៕
ដោយ ៖ សៅ សារិទ្ធ


-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន