កូវីដ-១៩
សម្តេចពិជ័យសេនា ទៀ បាញ់៖ បើទោះជាស្ថានភាពចម្លងមានការថមថយបន្តិច តែការគំរាមកំហែង នៅមានកម្រិតខ្ពស់គួរឲ្យបារម្ភ
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ សម្តេចពិជ័យសេនា ទៀ បាញ់ បានអះអាងនៅព្រឹកថ្ងៃទី១៩ ខែឧសភា នេះថា បើទោះបីជាស្ថានភាព នៃការចម្លងមេរោគកូវីដ-១៩ ហាក់មានការថមថយបន្តិច តែការគំរាមកំហែងនៅមានកម្រិតខ្ពស់គួរឱ្យបារម្ភ ជាមួយគ្នានោះ សម្តេចពិជ័យសេនា បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុតនូវវិធានការ “៣ការពារ ៣កុំ” ដើម្បីការពារការចម្លង នៃជំងឺដ៏កាចសាហាវនេះ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់កាលពីម្សិលមិញដែរថា ក្នុងគ្រាអាសន្ន នៃការរាតត្បាតជំងឺកូវីដ-១៩នេះ កងយោធពលខេមរភូមិន្ទ បានឈរប្រកៀកស្មាយ៉ាងស្វាហាប់ ជាមួយកងទ័ពអាវស ដើម្បីភាពសុខសាន្តរបស់បងប្អូនប្រជាពលរដ្ឋយើង ដោយពួកគាត់បានលះបង់ភាពសុខសាន្តផ្ទាល់ខ្លួន និងត្រូវចាកឆ្ងាយពីគ្រួសារ ដើម្បីបុព្វហេតុការពារជាតិមាតុភូមិ។



សូមបញ្ជាក់ថា កាលពីម្សិលមិញ ក្រសួងសុខាភិបាលបានប្រកាសរកឃើញអ្នកឆ្លងថ្មីចំនួន៣៤៥នាក់, ជាសះស្បើយចំនួន១៣៣៧ នាក់ និងស្លាប់០២នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍មានចំនួន៣៤៤នាក់ និងអ្នកដំណើរចូលពីបរទេសចំនួន០១ នាក់។ គិតត្រឹមព្រឹក ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ប្រទេសកម្ពុជា បានរកឃើញអ្នកឆ្លងសរុបចំនួន២២៨៨៩នាក់, ជាសះស្បើយចំនួន១៤៣៤៣ នាក់ និងស្លាប់ចំនួន១៥៦ នាក់៕


អត្ថបទ៖ កោះកែវ
សូមចុចអាន៖ ខេត្តកំពង់ចាមរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៣៥ នាក់ ភាគច្រើនប៉ះពាល់ជាមួយកម្មកររោងចក្រ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


