កូវីដ-១៩
ផ្ទុះកូវីដនៅរោងចក្រចំនួន ៤ នៅកំពង់ចាម ពីរថ្ងៃមានអ្នកឆ្លងជាង ១៤០នាក់
ភ្នំពេញ៖ អាជ្ញាធរខេតត្កំពង់ចាមបានឲ្យដឹងថា ក្នុងរយៈពេល២ថ្ងៃនេះ រោងចក្រចំនួន៤នៅស្រុកបាធាយ ស្រុកជើងព្រៃ និងស្រុកកំពង់សៀមខេត្តកំពង់ចាម មានកម្មករ-កម្មការនីរោងចក្រចំនួន១៤៤នាក់ បានឆ្លងជំងឺកូវីដ ១៩។
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានមានប្រសាសន៍ថា បច្ចុប្បន្ន មានរោងចក្រចំនួន ០៤ មានកម្មករ សរុបប្រមាណជា ២ម៉ឺននាក់ កំពុងតែប្រឈម នឹងការចម្លងជំងឺកូវីដ ១៩ នេះ ដោយសាររោងចក្រជាកន្លែងជួបជុំ ហើយក៏ជាប្រភពឆ្លងជំងឺកូវីដ-១៩ ពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ទៀតដែរ។

លោក អភិបាលខេត្តបានបន្តថាជាក់ស្ដែង នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ ខេត្តកំពង់ចាម បានរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន៥២នាក់ក្នុងនោះមានកម្មករចំនួន៥១នាក់និងថ្ងៃទី២១ឧសភារកឃើញចំនួន៩៣នាក់បន្ថែមទៀតសុទ្ធជាកម្មករទាំងអស់ក្នុងចំណោមសំណាក៨០១នាក់ដែលមន្ទីរសុខាភិបាលចុះទៅយកពីកម្មករទាំងនោះ។
លោកអភិបាលខេត្តបានបន្ថែមថាមកដល់ពេលនេះចំនួនអ្នកឆ្លងសរុបនៅខេត្តកំពង់ចាមកើនឡើងដល់ទៅ៤០០នាក់និងជាសះស្បើយចំនួន១២៨នាក់និងកំពង់សម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យចំនួន៣៧២នាក់។
លោកអភិបាលខេត្តបានណែនាំដល់មន្ទីរសុខាភិបាលខេត្ត បានសហការជាមួយអាជ្ញាធរមូលដ្ឋាន បន្តចុះស្រាវជ្រាវរកអ្នកដែលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលនឹងអ្នកវិជ្ជមានកូវីដ-១៩ បន្ថែមទៀត។
លោក អភិបាលខេត្តបានអំពាវនាវដល់អ្នកពាក់ព័ន្ធនឹងធ្លាប់ប្រាស្រ័យទំនាក់ទំនងនឹងអ្នកជំងឺខាងលើសូមទៅពិនិត្យសុខភាពនិងយកសំណាកនៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់។

លោកអភិបាលខេត្តបានណែនាំដល់អាជ្ញាធរស្រុក រៀបចំមណ្ឌលចត្តាឡីស័កនៅស្រុកជើងព្រៃ ស្រុកបាធាយ ស្រុកកំពង់សៀម ដើម្បីដាក់កម្មកររោចក្រដែលពាក់ព័ន្ធធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។
ជាវិធានការរដ្ឋបាលខេត្ត បានសម្រេចផ្អាកសកម្មភាពផលិតកម្មនៅរោងចក្រ ជូ ហួយ ហ៊្វូតវែ និងរោងចក្រ ខា លីនតុន (ខាមបូឌា) នៅភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃនិងផ្អាកផលិតកម្មអគារទូប៉ាង២ នៃរោងចក្រមេតថេក (ខេមបូឌា) ខប លីមីតធីត ស្ថិតនៅភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ ១៩ទៅកន្លែងផ្សេងទៀត។
ចំណែកក្រសួងសុខាភិបាលនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ បានផ្ញើលិខិតមួយទៅកាន់អភិបាលរាជធានី-ខេត្តទាំងអស់ ដោយក្រើនរំលឹកឱ្យពង្រឹងបន្ថែមនូវវិធានការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ ១៩ និងការធ្វើចត្តាឡីស័កនៅក្នុងមូលដ្ឋានផងដែរ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


