ព័ត៌មានជាតិ
ក្រសួងកសិកម្មដាក់ចេញវិធានការបន្ទាន់មួយចំនួនទប់ស្កាត់ការឆ្លងរាលដាលជំងឺដុំពកស្បែកគោ ក្របី
ក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ បានដាក់ចេញនូវវិធានការមួយចំនួនដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺដុំពកស្បែកគោ ក្របី(Lumpy Skin Disease-LSD) ខណៈប្រទេសជិតខាងកម្ពុជាមួយចំនួនបានឆ្លងជំងឺនេះរួចទៅហើយនោះ។
ជាក់ស្តែងប្រទេសវៀតណាមមានជំងឺដុំពកលើស្បែកគោក្របីនេះ បានផ្ទុះឡើងចាប់ពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ដែលមានចំនួន២០កន្លែងនៅភាគខាងជើងនិងភាគកណ្ដាល និងប្រទេសថៃកាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ មានការផ្ទុះឡើងនៃជំងឺនេះចំនួន១៧ខេត្ត-ក្រុង ដែលក្នុងនោះមានខេត្តចំនួន៤ មានព្រំប្រទល់ជាប់នឹងប្រទេសកម្ពុជា ដូចជា ខេត្តសុរិន្ទ ខេត្តបុរីរាំ ខេត្តអ៊ូប៊ុនវ៉ាត់ឆាផានី និងខេត្តស៊ីសាកេត។

យោងតាមសារាចរ របស់ក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ នៅថ្ងៃទី២១ ខែឧសភា បានណែនាំដល់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ មន្ទីរកសិកម្មរាជធានី-ខេត្ត ជាពិសេសបណ្ដាខេត្ត ជាប់ព្រំដែនប្រទេសវៀតណាម និងប្រទេសថៃ ត្រូវអនុវត្ត និងចូលរួមសហការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺដុំពកស្បែកតោ ក្របី ដោយធ្វើការតាមដានស្រាវជ្រាវឲ្យបានហ្មត់ចត់ និងជាប្រចាំលើសុខភាពសត្វគោក្របីនៅទូទាំងប្រទេស និងត្រូវអនុវត្តវិធានការជីវសុវត្ថិភាព អនាម័យនៅគ្រប់ទីកន្លែងចិញ្ចឹម កន្លែងប្រមូលផ្ដុំ និងទីផ្សារ។
ក្រសួងកសិកម្មបានបន្តថា ដើម្បីបង្ការការរាតត្បាតជំងឺនេះ ក្រសួងបានស្នើឲ្យទប់ស្កាត់ការនាំចូលគោ ក្របី រស់ និងផលិតផលគោ ក្របី ទឹកមេជីវិតបង្កក គ្រប់ប្រភេទដែលខុសច្បាប់ដោយសហការជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ជាពិសេសសមត្ថកិច្ចនៅតាមច្រកព្រំដែន។
ទន្ទឹមគ្នានេះត្រូវបង្កើនការអង្កេតតាមដាន និងឃ្លាំមើលស្ថានភាពសុខភាពសត្វគោ ក្របីនៅតាមមូលដ្ឋាន កន្លែងចិញ្ចឹមសត្វ និងតាមកសិដ្ឋានឲ្យបានជាប្រចាំជាមួយនឹងការធ្វើយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺដុំពកស្បែកតោ ក្របី និងអប់រំដល់ប្រជាជន និងកសិករចិញ្ចឹមសត្វគោ ក្របីអំពីផលប៉ះពាល់ និងការខូចខាតធ្ងន់ធ្ងរលើផលិតកម្មគោ ក្របី ផ្នែកសេដ្ឋកិច្ចបណ្ដាលមកពីជំងឺដុំពតស្បែកគោ ក្របីនេះ។
ក្រសួងក៏បានណែនាំដល់ប្រជាពលរដ្ឋភ្នាក់ងារសុខភាពសត្វភូមិអ្នកចិញ្ចឹមសត្វគោក្របីគ្រប់កម្រិតពីការរៀបចំទ្រុងការថែទាំការផ្ដល់ទឹកនិងចំណីការអនុវត្តវិធានការអនាម័យការតាមដានសុខភាពសត្វនិងការអនុវត្តវិធានជីវៈសុវត្ថិភាពឲ្យបានត្រឹមត្រូវតាមបច្ចេកទេសនិងរាយការណ៍នូវករណីសង្ស័យនៃជំងឺដុំពកស្បែកគោក្របី។
ជាមួយគ្នានេះដែរត្រូវលុបបំបាត់ភ្នាក់ងារចម្លងមេរោគដូចជាពពួកសត្វបឺតជញ្ជក់ឈាមមានមូសរុយតាបោម ដង្កែ តាមរយៈការប្រើប្រាស់ថ្នាំសម្លាប់ការដាក់មុងការប្រើប្រាស់អំពូលភ្លើងឆក់ ឬបណ្ដេញសត្វល្អិតការដុតសំរាមបណ្ដេញសត្វនិងការប្រមូលកាកសំណល់ដូចជាសំរាមសំបកកង់ឡានចាស់ៗដើម្បីដុតឬកប់ចោល។

លើសពីនេះទៀតត្រូវធ្វើយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺដុំពកស្បែកគោក្របីក្នុងករណីចាំបាច់និងមានពិសោធពីប្រសិទ្ធភាពនៃវ៉ាក់សាំងឲ្យបានត្រឹមត្រូវនិងបន្តការអប់រំដល់ប្រជាពលរដ្ឋ និងកសិករចិញ្ចឹមសត្វគោក្របីអំពីផលប៉ះពាល់និងការខូចខាតធ្ងន់ធ្ងរលើផលិតកម្មគោក្របីផ្នែកសេដ្ឋកិច្ចបណ្ដាលមកពីជំងឺដុំពកស្បែកគោក្របីនេះ។
ជាងនេះទៀតត្រូវត្រួតពិនិត្យរាល់ការចរាចរសត្វគោក្របីរស់ទឹកមេជីវិតបង្កកឬផលិតផលសាច់គោក្របីដែលនាំចូលត្រូវមានវិញ្ញាបនប័ត្រអនាម័យពីប្រទេសនាំចេញនិងត្រូវស្ថិតក្រោមការត្រួតពិនិត្យសុខភាពសត្វនិងការធ្វើចត្តាឡីស័កពីមន្ត្រីជំនាញបសុពេទ្យនិងជំរុញសហការបានល្អឲ្យបានជិតស្និតជាមួយភាគីប្រទេសវៀតណាមនិងប្រទេសថៃក្នុងការផ្លាស់ប្ដូរព័ត៌មានទាក់ទងនឹងជំងឺដុំពកស្បែកគោក្របីដើម្បីធ្វើការទប់ស្កាត់ទាន់ពេលវេលានិងមានប្រសិទ្ធភាព៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១២ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


