ព័ត៌មានជាតិ
ប្រជាពលរដ្ឋតវ៉ា ឱ្យឈ្មួញរុះរើរបងរំលោភយកខ្នងប្រឡាយដីរបស់រដ្ឋ
ភ្នំពេញ៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារនាំគ្នាតវ៉ាឱ្យឈ្មួញម្នាក់ឈ្មោះ វេង សំអាត ដែលធ្វើរបងរំលើដីខ្នងប្រឡាយធ្វើជាកម្មសិទ្ធរបស់ខ្លួន ឱ្យរុះរើចេញវិញ ព្រោះដីខ្នងប្រឡាយទទឹងថ្ងៃជាដីរបស់រដ្ឋ ដែលប្រជាពលរដ្ឋ និងព្រះសង្ឃបានយកទឹកទៅប្រើប្រាស់ និងដើរឆ្លងកាត់ទីនេះតាំងពីដើមរៀងមក។ ទីតាំងស្ថិតក្នុងភូមិស្រែដូនតូច សង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ប្រជាពលរដ្ឋឈ្មោះ ជឹម ខន អាយុ៦៥ឆ្នាំ បានលើកឡើងថា តាំងពីដើមរៀងមកប្រជាពលរដ្ឋក្នុងភូមិស្រែដូនតូច និងព្រះសង្ឃ រស់នៅដោយអាស្រ័យផលពីប្រឡាយនេះដោយបូបទឹកយកទៅបង្កបង្កើនផល ប្រើប្រាស់ដើម្បីចិញ្ចឹមជីវិតរៀងរហូតមក។ ទើបតែរយៈពេលមួយឆ្នាំមកនេះឈ្មួញដែលមានដីចម្ការជាប់នៅទីនេះបានព័ទ្ធរបងធ្វើជាកម្មសិទ្ធ លែងឱ្យប្រជាពលរដ្ឋដើរឆ្លងកាត់ទីនេះដូចមុនទៀត ហើយប្រជាពលរដ្ឋបាននាំគ្នារើរបងដែលបិទផ្លូវនេះចេញម្តងហើយ តែត្រូវបានឈ្មួញនេះធ្វើឡើងវិញដោយរៀបឥដ្ឋធ្វើរឹងមាំជាងមុនទៀត។
លោកបន្តថា នៅថ្ងៃនេះប្រជាពលរដ្ឋបាននាំគ្នាមកតវ៉ាឱ្យឈ្មួញបើកផ្លូវឡើងវិញ ដើម្បីប្រជាពលរដ្ឋបានអាស្រ័យផល និងប្រើប្រាស់ដូចមុន។

ចំណែកលោក អន អេង សមាជិកក្រុមប្រឹក្សាសង្កាត់ពញ្ញាពន់ បានលើកឡើងថា ប្រឡាយនេះមានទទឹងប្រវែងប្រមាណជា៥០ម៉ែត្រ បណ្តោយប្រវែងប្រមាណជា៤០០ម៉ែត្រ និងមានខ្នងប្រឡាយទំហំប្រមាណជា១៥ម៉ែត្រ ដែលប្រឡាយនេះជាប់នឹងស្រុកពញ្ញាឮ ពាក់កណ្តាល ហើយប្រជាពលរដ្ឋសង្កាត់ពញ្ញាពន់ និងស្រុកពញ្ញាឮ បានអាស្រ័យផលតាំងពីដើមរៀងមក។
លោកបន្តថា ទើតែរយៈពេលប្រមាណជា១ឆ្នាំមកនេះ មានឈ្មោះ វែង សំអាត បានយករថយន្តស៊ីនទ្រីដែលខូចយកមកទុកលើខ្នងប្រឡាយនេះតែ១គ្រឿងទេ តែរហូតមកដល់ទីនេះកើនដល់១៥គ្រឿង ដោយមិនបានសុំការអនុញ្ញាតិពីភូមិ និងសង្កាត់នោះឡើយ ហើយបានធ្វើរបងបិទជិតមិនឱ្យប្រជាចេញចូលបានទៀត។

សមាជិកក្រុមប្រឹក្សាសង្កាត់ពញ្ញាពន់ រូបនេះបន្តទៀតថា បន្ទាប់ពីឃើញឈ្មោះ វេង សំអាត ធ្វើរបងបិទជិតដូចនេះ ខាងអាជ្ញាធរបានចេញលិខិត និងប្រាប់ជាច្រើនលើកច្រើនសារឱ្យរុះរើរបងនេះចេញ តែឈ្មោះ វេង សំអាត នេះមិនស្តាប់ឡើយគឺកាន់តែធ្វើរបងរឹងមាំ និងដាំដើមឈើបន្ថែមទៀត។
លោកបញ្ជាក់បន្ថែមថា ប្រជាពលរដ្ឋ និងអាជ្ញាធរនៅតែទទូចឱ្យឈ្មោះ វេង សំអាត នេះចេញមុខមកដោះស្រាយជាមួយអាជ្ញាធរ ដើម្បីបើកផ្លូវជូនប្រជាពលរដ្ឋឆ្លងកាត់ និងបានប្រើប្រាសទឹកប្រឡាយទទឹងថ្ងៃនេះឡើងវិញ មិនត្រូវធ្វើអ្វីរំលងអាជ្ញាធរបែបនេះទេ ណាមួយដីនេះជាដីរួម មិនអាចរំលោភយកតាមអំពើចិត្តនោះទេ។

ជុំវិញករណីនេះ កម្ពុជាថ្មី មិនអាចទំនាក់ទំនងសុំការបំភ្លឺពីលោក វេង សំអាត ដែលប្រជាពលរដ្ឋ និងអាជ្ញាធរភូមិ និងសង្កាត់ចោទប្រកាន់ថារំលោភយកដីចំណីផ្លូវខ្នងប្រឡាយទទឹងថ្ងៃនេះបានទេ ដោយអ្នកយាមនៅទីនោះប្រាប់ថាមេរបស់គេជាប់រវល់៕
អត្ថបទ៖ ឧត្តរ៉ា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


