ព័ត៌មានអន្ដរជាតិ
និស្សិតឥណ្ឌូណេស៊ី កាន់តែផ្ទុះកំហឹងក្រោយមានជនស៊ីវិលស្លាប់ក្នុងបាតុកម្ម
យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី២៩ខែសីហា និស្សិតឥណ្ឌូណេស៊ីគ្រោងនឹងប្រមូលផ្តុំគ្នានៅទីស្នាក់ការប៉ូលិសនៃទីក្រុងហ្សាកាតា បន្ទាប់ពីអ្នករត់ម៉ូតូឌុបម្នាក់បានស្លាប់ដោយសាររថយន្តប៉ូលិសបុកក្នុងអំឡុងពេលប៉ះទង្គិចគ្នាដោយហិង្សានៅខាងក្រៅសភា។

អ្នកបើកបរម៉ូតូនោះមិនមែនជាក្រុមនៃអ្នកតវ៉ានោះទេ បានស្លាប់នៅពេលដែលរថយន្តប៉ូលិសបានបើកបុក ក្នុងពេលព្យាយាមបំបែកហ្វូងបាតុករ ដោយការឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹក។
គួរបញ្ជាក់ថាការតវ៉ាដែលដឹកនាំដោយនិស្សិតបានផ្តោតលើប្រាក់ខែសមាជិកសភា មូលនិធិអប់រំ និងកម្មវិធីអាហារសាលារបស់រដ្ឋាភិបាល ដែលបាតុករចាត់ទុក្ខថាជាការផ្ដល់ឲ្យហួសហេតុពេក មិនស្មើភាពចំពោះប្រជាពលរដ្ឋក្រីក្រ។ បន្ទាប់ពីការស្លាប់របស់បុរសនោះ ក្រុមបាតុករ និងក្រុមអ្នករត់ម៉ូតូឌុបកាន់តែមានកំហឹងនឹងបានទៅតវ៉ានៅខាងក្រៅទីស្នាក់ការប៉ូលិស ដែលធ្វើឲ្យមានការបង្ក្រាបពីប៉ូលិស បង្កភាពចលាចលបន្ថែមទៀត។

ទាក់ទងនឹងបញ្ហានេះមេប៉ូលិសនៃទីក្រុងហ្សាកាតាបានសុំទោសជាសាធារណៈ ហើយសមាជិកប្រាំពីរនាក់ដែលនៅលើរថយន្តប៉ូលិសនោះត្រូវចាប់ខ្លួន ខណៈដែលការស៊ើបអង្កេតនៅតែបន្ត។ ទន្ទឹមនឹងនោះ មន្ត្រីច្បាប់ទីក្រុងហ្សាកាតា បានអំពាវនាវឱ្យមានការដោះលែងមនុស្សជាង ៦០០ នាក់ដែលត្រូវបានឃុំខ្លួនក្នុងអំឡុងពេលធ្វើបាតុកម្មប៉ុន្មានកន្លងមក៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


