Connect with us

ព័ត៌មានជាតិ

ក្រុង​ច្បារមន នឹង​ស្ថាបនា​រូប​សំណាក​ប្រឹស​២ ត្រង​់ប្រសព្វ​ផ្លូវ​ជាតិ​លេខ ៤

បានផុស

នៅ

ក្រុងច្បារមន នឹងមានសមិទ្ធផលថ្មីមួយទៀត គឺ រូបសំណាក “ប្រឹស២” ដែល​រដ្ឋបាល​ខេត្ត​កំពុងចុះ​សិក្សា​ គ្រោង​ស្ថាបនានា​ពេល​ខាង​មុខ។

កាលពី​ថ្ងៃ​ទី ២៦ ខែ ឧសភា ឆ្នាំ ២០២១ ឯកឧត្តម កង វណ្ណារ៉ូ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងក្រុមការងារខេត្ត អមដំណើរដោយក្រុមការងារថ្នាក់ក្រុង ដឹកនាំដោយលោក ទឹម ផានូ អភិបាលរងនៃគណៈអភិបាលក្រុងច្បារមន បានចុះសិក្សាអំពីគម្រោងសាងសង់រូបសំណាកប្រឹស២ នៅផ្លូវច្រមុះជ្រូក​ភូមិកណ្តោលដុំ សង្កាត់កណ្តោលដុំ ក្រុងច្បារមន ជាចំណុចប្រសព្វផ្លូវជាតិលេខ៤ និងផ្លូវលេខ ១០៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីអតីតកាលក្នុងទស្សវត្សទី ៩០ កន្លែងនេះក៏ធ្លាប់មានរូបសំណាក់ប្រឹស២ដែរ ដែលបងប្អូនអ្នកកំពង់ស្ពឺចំណាំហៅ “ក្តាន់ពីរ”រឺ”ប្រឹសពីរ”។

ព័ត៌មាន​ពី​គម្រោង​សាងសង់​រូប​សំណាក “ប្រឹស២” នៅក្រុង​ច្បារមន​ ខេត្ត​កំពង់ស្ពឺកម្ពុជា​ថ្មីនឹង​ជូន​ព័ត៌មាន​លម្អិត​នៅ​ពេលក្រោយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម