កីឡា
World Cup 2026 រកឃើញ ៤ ក្រុមឡើងវគ្គ ១៦ ក្រុមចុងក្រោយ
នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២៦ បានរកឃើញ ៤ ក្រុមហើយបានឡើងវគ្គ ១៦ ក្រុមចុងក្រោយ ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup 2026។
១-កាណាដា

ម្ចាស់ផ្ទះ កាណាដា បានឡើងវគ្គ ១៦ ក្រុមចុងក្រោយ បន្ទាប់ពីបានឈ្នះ អាហ្វ្រិកខាងត្បូង ១-០ នៅវគ្គ ៣២ ក្រុមចុងក្រោយ។ កាលវគ្គក្នុងពូល ពួកគេរកបាន ៤ ពិន្ទុ ឈរលេខ ២ ក្នុងពូល ពីការស្មើ ប៊ូស្នៀ ១-១, ឈ្នះ កាតា ៦-០ និងចាញ់ ស្វីស ២-១។
២-ប្រេស៊ីល

ប្រេស៊ីល បានឡើងវគ្គ ១៦ ក្រុមចុងក្រោយ បន្ទាប់ពីឈ្នះ ជប៉ុន ២-១ នៅវគ្គ ៣២ ក្រុមចុងក្រោយ។ កាលវគ្គក្នុងពូល ពួកគេរកបាន ៧ ពិន្ទុ ឈរលេខ ១ ក្នុងពូល ពីការស្មើ ម៉ារ៉ុក ១-១, ឈ្នះ ហៃទី ៣-០ និងឈ្នះស្កុតឡែន ៣-០។
៣-ប៉ារ៉ាហ្គាយ

ប៉ារ៉ាហ្គាយ បានឡើងវគ្គ ៣២ ក្រុមចុងក្រោយ បន្ទាប់ពីឈ្នះ អាល្លឺម៉ង់ ដោយប៉េណាល់ទី ៤-៣ ក្រោយពេលស្មើគ្នា ១-១ ក្នុងរយៈពេល ១២០នាទី។ ពួកគេជាក្រុមលេខ ៣ ល្អក្នុងពូល Dប៉ុណ្ណោះ ពីការឈ្នះ ១ ស្មើ ១ និងចាញ់ ១ រកបាន ៤ ពិន្ទុ។
៤-ម៉ារ៉ុក

ម៉ារ៉ុក បានឡើងវគ្គ ១៦ ក្រុមចុងក្រោយ តាមរយៈជ័យជម្នះ លើ ហូឡង់ ដោយលទ្ធផលប៉េណាល់ទី ៣-២ ក្រោយស្មើគ្នា ១-១ ក្នុងពេល ១២០នាទី ។ កាលវគ្គក្នុងពូល ពួកគេរកបាន ៧ ពិន្ទុ ឈរលេខ ២ ក្នុងពូល ពីការស្មើ ប្រេស៊ីល ១-១, ឈ្នះ ស្កុតឡែន ១-០ និងឈ្នះ ហៃទី ៤-២។
អត្ថបទ៖ វិរបុត្រ
-
សន្តិសុខសង្គម១៩ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


