កីឡា
ក្រោយប្រកួតទល់ប្រេស៊ីល គ្រូ ជប៉ុន មើលឃើញក្រុមលោកកាន់តែខិតជិតទៅកាន់កម្រិតកំពូល
គ្រូបង្វឹករបស់ក្រុមជម្រើសជាតិ ជប៉ុន លោក Hajime Moriyasu បានសរសើរក្រុមរបស់លោកទាំងមូលមិនដាច់ពីមាត់ ហើយលោកបានមើលឃើញពីក្រុមរបស់លោកកាន់តែខិតជិតទៅកាន់កម្រិតកំពូល ទោះការប្រកួតវគ្គ ៣២ ក្រុមនៃព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោកឆ្នាំ ២០២៦ បានចាញ់ក្រុម ប្រេស៊ីល ក៏ដោយ។

ក្រុមជម្រើសជាតិ ជប៉ុន បានហាលអាវពីព្រឹត្តិការណ៍ World Cup 2026 ត្រឹមវគ្គ ៣២ ក្រុមចុងក្រោយនេះហើយ បន្ទាប់ពីការប្រកួតនាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២៦ នេះ បានចាញ់ក្រុមម្ចាស់ជើងឯក World Cup ៥ សម័យកាល ប្រេស៊ីល ក្នុងលទ្ធផល ២ ទល់នឹង ១។
ក្រោយការបរាជ័យនេះ គ្រូបង្វឹករបស់ក្រុម ជប៉ុន វ័យ ៥៧ ឆ្នាំ មិនបានបន្ទោសកូនក្រុមឡើយ ប៉ុន្តែផ្ទុយទៅវិញ លោកថែមទាំងមើលឃើញពីការរីកចម្រើនរបស់ក្រុម ដោយធៀបពីឆ្នាំមុនៗ ជាមួយនឹង World Cup 2026។ លោកបានសង្កត់ធ្ងន់ ថា ក្រុមបច្ចុប្បន្នមានគម្លាតកាន់តែតូចជាមួយនឹងក្រុមខ្លាំង ប្រេស៊ីល ហើយក្រុមលោកកំពុងឈានទៅរកកម្រិតកំពូលដូចក្រុមយក្ស អាមេរិកខាងត្បូង មួយនេះ។

លោក Moriyasu បានមានប្រសាសន៍ ថា៖ «គម្លាតរវាងយើង និងប្រេស៊ីលកំពុងតែរួមតូចទៅហើយ។ ប្រេស៊ីលជាក្រុមកំពូលមួយ ហើយយើងពិតជាកំពុងខិតជិតទៅនឹងកម្រិតនោះ។»
ទោះបីជាលោក មើលឃើញក្រុមលោកទាំងមូលកំពុងរីកចម្រើនក៏ដោយ ប៉ុន្តែលោកបាននិយាយដោយដាក់ខ្លួន ថា សមត្ថភាពរបស់លោក មិនទាន់គ្រប់គ្រាន់ ដើម្បីដឹកនាំ ជប៉ុន ឱ្យឈ្នះ World Cup តាមក្តីស្រមៃនោះឡើយ។
លោកបានមានប្រសាសន៍ ថា៖ «ការឈ្នះជើងឯកគឺជាក្តីស្រមៃ និងជាគោលដៅរបស់យើង ប៉ុន្តែយើងមិនអាចសម្រេចវាបានទេ។ ក្នុងនាមជាគ្រូបង្វឹក ខ្ញុំបានប្រាប់កីឡាករថា ខ្ញុំពិតជាសោកស្តាយ ដែលខ្ញុំមិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំពួកគេឱ្យឈានដល់កម្រិតនោះ និងសម្រេចគោលដៅនោះបាន។»

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ ESPN
-
សន្តិសុខសង្គម១ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


