Connect with us

កីឡា

ផ្អើល​ការ​គាំទ្រ​ខ្លាំង​ចំពោះ​ការ​ប្រកួត​តេក្វាន់ដូ​ ITF​ ក្នុង​ព្រឹត្តិការណ៍​កីឡា​ចម្រុះ​ជើងឯក​កុមារ​ ២០២៦​

បានផុស

នៅ

ព្រឹត្តិការណ៍​កីឡា​ចម្រុះ​ជើងឯក​កុមារ​ ឆ្នាំ​២០២៦ ​ទើប​បញ្ចប់​ទៅ​នេះ​មាន​ការ​គាំទ្រ​ជា​ខ្លាំង​ចំពោះ​ការ​ប្រកួត​កីឡាតេក្វាន់ដូ​ ITF​ ដែល​អ្នក​ឈរ​ទស្សនា​ច្រើន​កុះករ​ និង​បង្ហាញ​ពី​ភាព​សប្បាយ​រីករាយ​ជា​មួយ​កីឡាករ​ កីឡាការិនី​តូចៗ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិដ្ឋភាពការ​ប្រកួត ITF

លោក​ ប៉ាល់​ ជីវ័ន​ ដែល​ជា​ក្រុម​ការងារ​រៀបចំ​ការ​ប្រកួត​តេក្វាន់ដូ​ ITF​ ក្នុង​ព្រឹត្តិការណ៍​កីឡា​ចម្រុះ​ខាង​លើ​នេះ​បាន​ឲ្យ​ដឹង​ថា​ តាម​ការ​មើល​ឃើញ​ជាក់ស្ដែង​នៃ​ការ​ប្រកួត​ពេល​មួយ​ថ្ងៃ​ទី២៨​ មិថុនា​ ២០២៦​ នេះ​គឺ​ពិត​ជា​មាន​ការ​គាំទ្រ​ច្រើន​មែន​ក្នុង​ចំណោម​ ៣ប្រភេទ​កីឡា​ដែល​រៀបចំ​ក្នុង​សាល​នោះ។​

កក្ដតា​ដែល​នាំ​ឲ្យ​មាន​ភាព​ទាក់ទាញ​ទាំង​នោះ​ដោយ​សារ​តែ​តេក្វាន់ដូ​ ITF​ មាន​វិញ្ញាសារប្រយុទ្ធ​សម្រាប់​កុមារតូចៗ​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំងពី​អ្នក​មក​ចូលរួម​កម្មវិធី​ទាំង​មូល។​ អ្នក​គាំទ្រ​មួយ​ចំនួន​ជា​អាណាព្យាបាល​ និង​មិត្តភ័ត្រ​របស់​កីឡាករ​ កីឡាការិនី​ថ្នាល​ដែល​មក​ប្រកួត​បាន​ធ្វើ​ឲ្យ​ទីលាន​មាន​ភាព​អ៊ូអរ​ខ្លាំង។​ ដូច​បាន​លើក​ឡើង​ខាង​តេក្វាន់ដូ​ ITF ជា​ប្រភេទ​កីឡា​បែប​ប្រយុទ្ធ​ និង​មេគុន​ ដែល​ត្រូវ​ប្រកួត​ប្រជែង​គ្នា​ហេតុ​នេះ​សកម្មភាព​គឺ​មាន​ភាព​ទាក់ទាញ។​

ទិដ្ឋភាពការ​ប្រកួត ITF

គ្រូ​បង្វឹក​ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ មិន​ត្រឹម​តែ​មាន​មនុស្ស​ចូលរួម​ទស្សនា​ច្រើន​នៅក្នុង​ទីលាន​ផ្ទាល់​នោះ​ទេ​ ពោល​នៅ​តាម​ការ​ឡាយ​ (Live)​ ដំណាល​គ្នាក៏​មាន​អ្នក​ទស្សនា​ច្រើន​ជាង​ប្រភេទ​កីឡា​ផ្សេងៗ​ផង​ដែរ​នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ក្រុម​បច្ចេកទេស​មក​កាន់​លោក​។​

ទិដ្ឋភាព​បំពាក់មេដាយ

បញ្ជាក់​ដែរ​ថា​ កាល​ពី​ថ្ងៃ​ទី២៨​ ខែ​មិថុនា​ ឆ្នាំ​២០២៦​ នេះ​ ស.ស.យ.ក រាជធានីភ្នំពេញ​ សហការ​ការ​ជា​មួយ​សហព័ន្ធ​កីឡា​ជាតិ​មួយ​ចំនួន​រៀបចំ​ការ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ចម្រុះ​កុមារ​ ឆ្នាំ​២០២៦​ នៅ​អគារ​ ខេមរានី​ នៅខណ្ឌជ្រោយចង្វា​ រាជធានីភ្នំពេញ។​ ការ​ប្រកួត​នេះ​មាន​ ៥ប្រភេទ​កីឡា​គឺ​មាន​បាល់ទាត់​ ឡើង​ភ្នំ​ វាយសី​ វាយ​កូន​ឃ្លី​លើ​តុ​ និង​កីឡា​តេក្វាន់ដូ ITF។​ ការ​ប្រកួត​តាំង​ពី​ព្រឹក​រហូត​ដល់​ពេល​ល្ងាច​បិទ​បញ្ចប់​កម្មវិធី​គេ​ឃើញ​មាន​អ្នក​ចូលរួម​ទស្សនា​ការ​ប្រកួត​តេក្វាន់ដូ​ ITF​ ច្រើន​កុះករ​ និង​មាន​ភាព​សប្បាយ​រីករាយ​ដោយ​សារ​ក្មេងៗ​ប្រកួត​មាន​ការ​ចាប់​អារម្មណ៍ខ្លាំង៕​

អាណាព្យាបាលសិស្ស ក្រុម​កីឡាករ និងលោក ប៉ាល់ ជីវ័ន

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម