Connect with us

ជីវិតកម្សាន្ដ

នាដការីរបាំ លីម សុណាលីស រលឹកអនុស្សាវរីយ៍ដ៏មានតម្លៃនៃដំណើរសម្ដែងសិល្បៈបុរាណខ្មែរ

បានផុស

នៅ

នាដការីរបាំ លីម សុណាលីស បានបង្ហោះរូបភាពជាច្រើនសន្លឹក ដោយគ្រងឈុតបុរាណខ្មែរយ៉ាងស្រស់សោភា បង្ហាញពីភាពទន់ភ្លន់ ស្រស់ស្អាត និងភាពសម្បូរបែបនៃអត្តសញ្ញាណវប្បធម៌ជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយនឹងរូបភាពដ៏ប្រណីតទាំងនោះ នាដការីរបាំរូបនេះក៏បានចែករំលែកសារដ៏មានអត្ថន័យ ដែលឆ្លុះបញ្ចាំងពីមោទនភាព និងអារម្មណ៍ជ្រាលជ្រៅរបស់សិល្បករចំពោះវិស័យសិល្បៈបុរាណខ្មែរដែរថា “ច្រេីនរូបតិចហេីយ ការសម្តែងសិល្បៈមិនត្រឹមតែផ្ដល់នូវកិត្តិយសភាពថ្លៃថ្នូរ និងតំណាងឱ្យប្រទេសជាតិយើងនោះទេ តែវាជាដំណើរជីវិតមួយរបស់សិល្បករ មិនអាចបំភ្លេចបានពេលដែលធ្វើដំណើរកំសាន្តសម្ដែងជុំគ្នាម្ដងៗ”។

សារនេះបានបង្ហាញថា សម្រាប់អ្នកសិល្បៈ ការសម្តែងមិនមែនគ្រាន់តែជាការបំពេញតួនាទីលើឆាកប៉ុណ្ណោះទេ ប៉ុន្តែជាដំណើរមួយពោរពេញដោយបទពិសោធ ការលះបង់ មិត្តភាព និងអនុស្សាវរីយ៍ដែលកើតឡើងក្នុងរាល់ការធ្វើដំណើរទៅសម្ដែងទាំងក្នុង និងក្រៅប្រទេស។

ជាពិសេស ក៏បានគេមើលឃើញថា ការគ្រងឈុតបុរាណខ្មែរ និងការសម្តែងរបាំប្រពៃណី គឺជាការចូលរួមយ៉ាងសំខាន់ក្នុងការអភិរក្ស និងផ្សព្វផ្សាយមរតកវប្បធម៌ជាតិទៅកាន់ពិភពលោក។ ឯរាល់ការបង្ហាញសិល្បៈនៅលើឆាកអន្តរជាតិ មិនត្រឹមតែជាកិត្តិយសរបស់សិល្បករផ្ទាល់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការលើកស្ទួយកិត្យានុភាព និងអត្តសញ្ញាណរបស់កម្ពុជាផងដែរ។

ក្រោយការបង្ហោះនេះ សាធារណជនជាច្រើនបានចូលរួមបញ្ចេញមតិកោតសរសើរចំពោះសម្រស់ក្នុងឈុតបុរាណរបស់ នាដការី លីម សុណាលីស ព្រមទាំងសរសើរចំពោះស្មារតីស្រលាញ់ និងការលះបង់របស់នាង ក្នុងការចូលរួមថែរក្សា និងផ្សព្វផ្សាយសិល្បៈរបាំបុរាណខ្មែរ ដែលជាបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃរបស់ជាតិឱ្យបន្តរស់រវើកពីមួយជំនាន់ទៅមួយជំនាន់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម