Connect with us

ជីវិតកម្សាន្ដ

តារាចម្រៀងវ័យក្មេង លឹម តិចម៉េង នឹករលឹកចង់ដឹងសុខទុក្ខពលរដ្ឋនៅក្បែរតំបន់ព្រំដែន

បានផុស

នៅ

តារាចម្រៀងវ័យក្មេងដ៏មានប្រជាប្រិយភាព លឹម តិចម៉េង បានបង្ហាញពីក្តីព្រួយបារម្ភ និងការយកចិត្តទុកដាក់ចំពោះអ្នកដែលកំពុងរស់នៅតាមតំបន់ព្រំដែន និងគ្រួសារភៀសសឹកទាំងអស់ ដោយបានបង្ហោះសារសួរសុខទុក្ខនៅលើបណ្តាញសង្គម។

ក្នុងសារមុននេះ លោកបានសរសេររៀបរាប់ថា “មានអារម្មណ៍ថាស្ងាត់! បងប្អូននៅតំបន់ប្រឈម! បងប្អូននៅតំបន់ភៀសសឹក! សុខទុក្ខយ៉ាងណាហើយ?” ដែលសារនេះបានឆ្លុះបញ្ចាំងពីការនឹកគិត និងការបារម្ភរបស់លោកចំពោះស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋដែលអាចកំពុងប្រឈមនឹងការលំបាក និងភាពមិនប្រាកដប្រជាក្បែរព្រំដែន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយការបង្ហោះសារនេះ មានអ្នកគាំទ្រ និងអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនបានចូលរួមបញ្ចេញមតិ ឆ្លើយតប និងចែករំលែកស្ថានភាពរបស់ខ្លួន ព្រមទាំងថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់របស់តារាចម្រៀងវ័យក្មេងរូបនេះ ដែលបានសួរសុខទុក្ខ និងផ្ញើកម្លាំងចិត្តទៅកាន់បងប្អូនប្រជាពលរដ្ឋ។

ទន្ទឹមនឹងនេះ អ្នកគាំទ្រជាច្រើនក៏បានបង្ហាញការកោតសរសើរចំពោះទឹកចិត្តរបស់ លឹម តិចម៉េង ដែលមិនត្រឹមតែផ្តល់ភាពសប្បាយរីករាយតាមរយៈបទចម្រៀងប៉ុណ្ណោះទេ ប៉ុន្តែក៏បានបង្ហាញការយកចិត្តទុកដាក់ចំពោះសង្គម និងសុខទុក្ខរបស់ប្រជាពលរដ្ឋផងដែរ។

សារសួរសុខទុក្ខរបស់តារាចម្រៀងវ័យក្មេងរូបនេះ បានបង្ហាញពីការយកចិត្តទុកដាក់មួយសម្រាប់អ្នកដែលកំពុងជួបប្រទះការលំបាក និងជាការរំឭកពីស្មារតីនៃការយកចិត្តទុកដាក់ និងការចែករំលែកក្តីស្រឡាញ់ក្នុងសង្គមខ្មែរផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម