ព័ត៌មានជាតិ
គ្រប់ទីកន្លែងចំពោះជនមានពិការភាព ទទួលបានការយកចិត្តទុកដាក់និងបង្កលក្ខណៈងាយបំផុត ក្នុងការចាក់វ៉ាក់សាំង
លោក យៀប ម៉ាលីណូ ប្រធាននាយកដ្ឋានសុខុមាលភាពជនពិការ នៃក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា បានថ្លែងមុននេះថា គ្រប់ទីកន្លែងទាំងអស់ពិសេសរាជធានីនិងខេត្តកណ្តាល ចំពោះជនមានពិការភាពទទួលបានការយកចិត្តទុកដាក់និងបង្កលក្ខណៈងាយបំផុតពីរាជរដ្ឋាភិបាល ក្នុងការចាក់វ៉ាក់សាំងសម្រាប់ពួកគាត់។
លោក យៀប ម៉ាលីណូ ថ្លែងបែបនេះខណៈដឹកនាំក្រុមការងាររបស់នាយកដ្ឋានសុខុមាលភាពជនពិការ និងមន្ទីរសង្គមកិច្ចរាធានីភ្នំពេញ ចុះជួយសម្របសម្រួលក្នុងការចាក់វ៉ាក់សាំងជូនជនមានពិការភាពក្នុងរាជធានីភ្នំពេញលើកទី២ម្សិលមិញនេះនៅមណ្ឌលចាក់វ៉ាក់សាំង សាលាបឋមសិក្សារសំបួរមាស ដែលស្ថិតក្នុងខណ្ឌដង្កោរ។



ក្នុងនោះផងដែល លោកប្រធាននាយកដ្ឋានក៏បានណែនាំដល់បងប្ឣូនជនមានពិការភាព ក្នុងការការពារអនាម័យ និងការក្សាសុវត្ថិភាពតាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសវិធាន ៣កុំ៣ការពារតែម្ដង។ នាឪកាសនេះដែរ លោកក៏បានធ្វើការចែកជូននូវម៉ាស និងឣាល់កុលមួយចំនួនជូនពួកគាត់ ដើម្បីប្រើការពារនៅពេលចាក់វ៉ាក់សាំងផងដែរ៕
អត្ថបទ៖ វិមាន

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន