ព័ត៌មានអន្ដរជាតិ
វីដេអូស្តែងៗ ប៉ូលិសអាមេរិក បាញ់សម្លាប់បុរសពិការជើងទាំងសងខាង នៅតាមចិញ្ចើមផ្លូវ
ក្នុងវីដេអូឃ្លីបដែលទើបតែបញ្ចេញ ប៉ូលិសរដ្ឋកាលីហ្វ័រញ៉ាមួយក្រុម បានបាញ់សម្លាប់បុរសពិការជើងទាំងសងខាងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ខណៈគាត់ព្យាយាមគេចពីប៉ូលិស ក្រោយពេលលោតចេញពីរទេះរបស់គាត់។

មន្ត្រី៣នាក់ មកពីនាយកដ្ឋានប៉ូលិស Huntington Park ត្រូវបានគេថតជាប់ ឃើញបាញ់យ៉ាងតិច៨គ្រាប់ទៅលើលោក Anthony Lowe Jr. ដែលមានអាយុ៣៦ឆ្នាំ។
គ្រួសាររបស់គាត់និយាយថា គាត់ត្រូវពិការជើងទាំងសងខាង កាលពីពេលថ្មីៗនេះ បន្ទាប់ពីមានជម្លោះជាមួយប៉ូលិសនៅរដ្ឋតិចសាស់។

ទោះបីជាយ៉ាងណាក៏ដោយ យោងតាមនាយកដ្ឋានប៉ូលិស, លោក Lowe Jr. ទើបតែបានចាក់មនុស្សម្នាក់ ហើយព្យាយាមគេចពីមន្ត្រីពីរនាក់។
ដំបូង ប៉ូលិសបានព្យាយាមដេញគាត់ នៅតាមចិញ្ចើមផ្លូវ តែក្រោយមកគាត់បានលោតចុះពីរទេះ ហើយងាកមករកប៉ូលិស ដោយដៃមានកាន់កាំបិតដ៏ធំ។

ឡានប៉ូលិសទីពីរបានមកដល់ ហើយប៉ូលិសទីបីចេញមក។ ក្នុងរយៈពេល១៥វិនាទីក្រោយមន្រ្តីទី៣មកដល់ ពួកគេក៏បានបាញ់ជាច្រើនគ្រាប់ ចំដើមទ្រូងលោក Lowe តែម្តង។ ពេលគាត់ដួលលើដី ប៉ូលិសក៏បានដាក់ខ្នោះគាត់ទៀត។
យ៉ាងណាក្តី ការិយាល័យតម្រួតតំបន់ LA និយាយថា “ជនសង្ស័យ បានព្យាយាមគប់កាំបិតទៅលើមន្រ្តី ដែលនៅពេលនោះ ការបាញ់ប្រហារបានកើតឡើង”។

លោក Lowe Jr. បានស្លាប់នៅកន្លែងកើតហេតុ ខណៈក្រុមគ្រួសាររបស់គាត់ កំពុងទាមទារចម្លើយពីនាយកដ្ឋានប៉ូលិស។ មន្ត្រីពាក់ព័ន្ធ មិនទាន់បញ្ចេញឈ្មោះនៅឡើយទេ ។
បច្ចុប្បន្ន ការិយាល័យតម្រួតតំបន់ LA កំពុងស៊ើបអង្កេតឧបទ្ទវហេតុនេះ ដែលកើតឡើងបីសប្តាហ៍បន្ទាប់ពីលោក Tire Nichols អាយុ២៩ឆ្នាំ ត្រូវបានវាយដល់ស្លាប់ ដោយប៉ូលិសក្រុមផ្សេងនៅក្នុងទីក្រុង Memphis នៃរដ្ឋ Tennessee៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ អាជ្ញាធរទីក្រុងមួយរបស់ អាមេរិក ចោទប្រកាន់ប៉ូលិស ៥ នាក់ពីបទឃាតកម្មលើបុរសជនជាតិស្បែកខ្មៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


