ព័ត៌មានជាតិ
តំបន់ប្រតិបត្តិការសឹករងកំពង់ធំ នាំយកអំណោយឯកឧត្តម ហ៊ុន ម៉ាណែត ជូនគ្រួសារអតីតយុទ្ធជន
នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដឹកនាំសហការីនាំយកអំណោយរបស់ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ទៅឧបត្ថម្ភជូនក្រុមគ្រួសារ អតីតយុទ្ធជនដែលមានជីវភាពខ្វះខាតចំនួន១២គ្រួសារ រស់នៅលើដីសម្បទានសង្គមកិច្ច ស្ថិតនៅភូមិដងក្ដារ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន ពាំនាំប្រសាសន៍ផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សាក់ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលបានយកចិត្តទុកដាក់ចំពោះជីវភាពរបស់អតីតយុទ្ធជន។ ចំពោះវីរៈភាពដ៏ថ្លៃថ្លា ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ រហូតធ្លាក់ខ្លួនពិការ ហើយមួយចំនួនទៀតបានពលីជីវិតដើម្បីចូលរួមចំណែកទប់ស្កាត់ការវឹលត្រឡប់មកវិញ នៃរបបប្រល័យពូជសាសន៍ប៉ុលពត ដែលនេះជាប្រតិបត្តិករចូលរួមអនុវត្តនូវនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការបញ្ចប់សង្គ្រាម និងបង្រួបបង្រួមជាតិ ធ្វើឲ្យប្រទេសជាតិ យើងមានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍរីកចម្រើនដូចសព្វថ្ងៃនេះ ។

លោកឧត្តមសេនីយ៍ទោបន្តថា អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈឯកឧត្តមទេសរដ្ឋមន្រ្តី នាយ ឧត្ដមសេនីយ៍ គន់ គីម បានផ្តល់ជូនអតីតយុទ្ធជនក្នុងមួយគ្រួសារទទួលបានដីសម្បទានសង្គមកិច្ចមួយហិតាកន្លះ និងផ្ទះមួយខ្នង។ ទាំងអស់នេះ គឺជាការគិតគូរពីរាជរដ្ឋាភិបាល ចំពោះការលះបង់របស់អតីតយុទ្ធជនជូនជាតិមាតុភូមិ។
លោកឧត្តមសេនីយ៍ទោ បញ្ជាក់ថា អំណោយដែលបានឧបត្ថម្ភជូននៅពេលនេះ គឺក្នុងមួយគ្រួសារទទួលបាននូវអង្ករចំនួន២៥គីឡូក្រាម មីជាតិចំនួន១កេស ត្រីខចំនួន១យួរ និងថវិកាមួយចំនួនផងដែរ៕
អត្ថបទ៖ ឈាង មករា




-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៥ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


