ចរាចរណ៍
រថយន្តហ៊ីយ៉ាន់ដាយបើកកៀរម៉ូតូបណ្ដាលឱ្យយុវជនម្នាក់ស្លាប់
យុវជនម្នាក់បានស្លាប់នៅនឹងកន្លែងក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅវេលាម៉ោង១និង៣០ នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី ៣០ ខែឧសភាឆ្នាំ ២០២១ នៅតាមបណ្ដោយផ្លូវជាតិលេខ ៥ នៅចំណុចរង្វង់មូលវិមានជ័យជំនះ ស្ថិតនៅភូមិធម្មយុត្តិ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង។
ជនរងគ្រោះដែលបានបាត់បង់ជីវិតឈ្មោះ ខៃ អាយុ ២៦ ឆ្នាំរស់នៅភូមិសំរោង សង្កាត់ផ្សារឆ្នាំងក្រុងកំពង់ឆ្នាំង។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូម៉ាក មកដល់ចំណុចកើតហេតុមានរថយន្តមួយគ្រឿងទៀតម៉ាកហ៊ីយ៉ាន់ដាយ បើកបរដោយបុរសឈ្មោះ សោម សាវី អាយុ ៣៧ ឆ្នាំមានទីលំនៅភូមិបំបិទ ឃុំអន្លង់ ត្នោតស្រុកក្រគរ ខេត្តពោធិ៍សាត់ បើកបរពីជើងទៅត្បូងក្នុងដំណើរស្របទិសគ្នា ហើយក៏បានវ៉ានិងម៉ូតូប៉ុន្តែវ៉ាមិនទាន់ផុតក៏បានកៀរម៉ូតូបណ្ដាលឱ្យជនរងគ្រោះដួលរួចរមៀលចូលក្រោមកង់រថយន្តបណ្តាលឲ្យកិនស្លាប់តែម្ដង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនអ្នកបើកបរនិងរថយន្តយកទៅរក្សាទុក ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ចំណែកជនរងគ្រោះត្រូវបានប្រគល់ទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ ឈៀងថារីទ្ធ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


