Connect with us

ព័ត៌មានជាតិ

អភិបាល​ខេត្តកំពត យក​ថវិកាជូន​ប្រជាពលរដ្ឋ​នៅ​មណ្ឌល​ចត្តាឡីស័ក ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​កូ​វីដ​-១៩

បានផុស

នៅ

កំពត ៖ កាលពី​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០២១ ឯកឧត្តម ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពត អមដំណើរ​ដោយ​លោក​អភិបាលរង​ខេត្ត និង​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត បាន​អញ្ជើញ ចុះសួរសុខទុក្ខ និង​នាំ​យក​អំណោយ​ថវិកា ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​កូ​វីដ​១៩ កម្រិត​បឋម និង​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មណ្ឌល​សាលា វិទ្យាល័យ​ព្រះបិតា​ជាតិ ស្រុក​កំពង់ត្រាច​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មានប្រសាសន៍​សំណេះសំណាល ឯកឧត្តម ជាវ តា​យ អភិបាលខេត្ត បាន​បញ្ជាក់​ថា បើ​ទោះ​បី​ក្នុង​រយៈពេល​នេះ បងប្អូន​ប្រជាពលរដ្ឋ​បាន​នឹង​កំពុង​សម្រាក​ព្យាបាល ធ្វើ​ច​ត្តា​ឡី​ស័ក ក៏​ពិតមែន ប៉ុន្តែ​សម្ដេច​តេ​ជោ ហ៊ុន សែន តែងតែមាន​ការ​ព្រួយបារម្ភ​យកចិត្តទុកដាក់ និង​ណែនាំ​ដល់​រដ្ឋបាល​រាជធានី ខេត្ត​គិតគូរ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ជាប្រចាំ​គ្រប់ពេលវេលា ក្នុង​ស្ថានភាព​ពិភពលោក​ក៏ដូចជា​កម្ពុជា​យើង​កំពុង​រង​ការយាយី​ដោយ​ជំងឺ​កូ​វីដ​១៩ ដ៏​កាច​សាហាវ​នេះ​។

ដូច្នេះ​ក្នុង​រយៈពេល​នេះ​ សូម​បងប្អូន​មេត្តា​ទ្រាំ​អត់ធ្មត់​ថែរក្សា​សុខភាព ដោយ​អនុវត្ត​ឲ្យ​បាន​ល្អ តាម​ការណែនាំ​របស់​គ្រូពេទ្យ​ក៏ដូចជា​វិធានការ​របស់ ក្រសួងសុខាភិបាល ហើយ​បើ​មាន​អាការៈ​ប្រែប្រួល​ណាមួយ សូម​ប្រញាប់​ទំនាក់ទំនង​មក​ក្រុម​គ្រូពេទ្យ​ដើម្បី​ជួយ​ដល់​បងប្អូន​ជាបន្ទាន់​។

លោក​អភិបាលខេត្ត ក៏បាន​ធ្វើការ​ផ្តាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ នៅពេល​ជាសះស្បើយ ឬ​ធ្វើ​ចត្តាឡីស័ក​រយៈពេល​១៤​ថ្ងៃ ដោយ​មិន​មាន​បញ្ហា​អ្វី​ប្រែប្រួល​ទេ ពេល​វិលត្រឡប់​ទៅ​លំនៅឋាន​វិញ​ត្រូវតែ​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន នូវ​វិធានការ​សុខាភិបាល ៣​ការពារ ៣​កុំ ដោយ​ត្រូវ​ថែរក្សា​សុខភាព លាងដៃ​ជាមួយ​សាប៊ូ អាកុល ពាក់​ម៉ាស និង​រក្សា​គម្លាត​បុគ្គល ដើម្បី​យើង​រួមគ្នា​ប្រយុទ្ធ​បង្ការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ ដែល​ជា​សត្រូវ​អត់​ស្រមោល កុំឱ្យ​បន្ត​ឆ្លង​ចូលក្នុង​ក្រុម​គ្រួសារ ក្នុង​សហគមន៍​ក្នុងប្រទេស​យើង​បន្តទៀត។

លោក​ជាវ តា​យ អភិបាលខេត្ត​ក៏បាន​ថ្លែងអំណរគុណ​ដល់ ក្រុមគ្រូពេទ្យ និង​ក្រុមការងារ​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​ខិតខំ យកចិត្តទុកដាក់​មើល​ថែ​ទាំ និង​ព្យាបាល​អ្នកជំងឺ​បានល្អ និង​សូម​ស្នើ​ឲ្យ​បន្ត​យកចិត្តទុកដាក់​បន្ថែម​ទៀត​តាម​ការណែនាំ​របស់​រដ្ឋ​បាល​ខេត្ត ក្នុង​វិធាន​ការបង្ការ ទប់​ស្តាប់​ជំងឺ​កូវីដ​១៩​នេះ​។

ក្នុង​ឱកាស​នោះ ឯកឧត្តម ជាវ តា​យ អភិបាលខេត្ត ក៏បាន​ជូន​ថវិកា​ចំនួន​៥​លាន ២​សែន​រៀល សម្រាប់​អ្នកជំងឺ​កូ​វីដ​១៩​និង​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក​ក្នុង​ម្នាក់ៗ​៥​ម៉ឺន​រៀល និង​ថវិកា ១​លាន​រៀល​ទៀត​សម្រាប់​ក្រុម​គ្រូពេទ្យ​១០​នាក់​ក្នុង​ម្នាក់ៗ ១០ម៉ឺន​រៀល​រួម​នឹង​ថវិកា​មួយ​ចំនួន​ទៀត​ដល់​កង​កម្លាំង​ទាំង​៣​យាម​ប្រចាំការ​ផង​ដែរ ហើយ​ឯកឧត្តម​អភិបាលខេត្ត​នឹង​បន្ត​ផ្ដល់​ទឹក​អាកុល ម៉ាស់ និង​ទឹក​សុទ្ធ​សម្រាប់​ជួយ​ផ្គត់ផ្គង់​ដល់​អ្នកជំងឺ និង​អ្នក​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ទីនោះ​ផង​ដែរ​៕

ដោយ ៖ សេង ណា​រិ​ទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាង អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន

សន្តិសុខសង្គម៤ ម៉ោង មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ៤ ម៉ោង មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៥ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម