Connect with us

កូវីដ-១៩

ថៃ មានអ្នកស្លាប់បន្ថែម ២៨នាក់ និងឆ្លង ២,៦៦២ករណីទៀត

បានផុស

នៅ

នៅថ្ងៃអង្គារនេះ ក្រសួងសុខាភិបាលថៃ បានរាយការណ៍អំពីអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន២៨នាក់ទៀត ដោយធ្វើឲ្យអ្នកស្លាប់សរុបកើនដល់១,២៩៧នាក់។ 

ថៃ ក៏បានប្រកាសពីការរកឃើញអ្នកឆ្លងថ្មីចំនួន ២,៦៦២ករណីផងដែរ ដោយនាំឲ្យករណីសរុបកើនដល់១៨២,១៤៨ករណី។

ក្នុងចំណោមករណីសរុប ដែលត្រូវបានរកឃើញក្នុងរយៈពេល២៤ម៉ោងចុងក្រោយ មាន២,១២៨ករណីគឺជាប្រជាជនទូទៅ និង៥៣៤ករណីទៀតគឺជាការឆ្លងនៅក្នុងពន្ធនាគារ។

ស្របពេលជាមួយគ្នានោះដែរ អ្នកជំងឺ ២,៤៨៣នាក់បានជាសះស្បើយ និងត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ ដើមសប្តាហ៍ ថៃ មានអ្នកស្លាប់ ៣៣នាក់ទៀត ដោយសារកូវីដ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម