ជីវិតកម្សាន្ដ
ជិតដល់ខួប១០០ថ្ងៃម្ដាយ បងស្រី វី ឌីណែត រម្លឹករឿងមុនពេលម្តាយស្លាប់
កៀកជិតដល់ឱកាសនៃខួបគម្រប់១០០ថ្ងៃដែលម្តាយស្លាប់ បងស្រីតារាចម្រៀង វី ឌីណែត គឺអ្នកនាង វី លីដា បានរម្លឹកអនុស្សាវរីយ៍យ៉ាងកម្សត់អំឡុងមុនពេលអ្នកម្តាយរបស់ខ្លួនស្លាប់ទាំងអាល័យបំផុត។
បង្ហោះភ្ជាប់ជាមួយខ្លឹមសារនិងរូបភាពដ៏កម្សត់នេះដែរបងស្រី វី ឌីណែត ក៏បានបញ្ជាក់ថា មុនពេលស្លាប់ ម្តាយរបស់គាត់ គឺមានសភាពរឹងមាំជាធម្មតា តែមិននឹកស្មានប៉ុន្មានថ្ងៃក្រោយមកក៏ចែកឋានទៅចោលកូនចៅដោយមិនបានលាគ្នាមួយម៉ាត់សោះ។

អ្នកនាងរៀបរាប់ថា «អ្នកម្តាយកូនអើយសភាពម៉ាក់ប្តូរពីពេទ្យរបេងទៅពេទ្យរុស្ស៊ី ម៉ាក់នៅរឹងមាំ អាចដើរខ្លួនឯងបានទៀត តែ២ថ្ងៃក្រោយម៉ាក់ក៏ចោលប្តី កូនចៅ បងប្អូន ក្មួយៗដោយមិនលាមួយម៉ាត់នៅសល់តែប៉ុន្មានថ្ងៃទៀតគម្រប់១០០ថ្ងៃដែលម៉ាក់ចាកចេញទៅហើយ ។
អ្នកនាង វី លីដា បន្តថា ស្ថានភាពកូវីដមិនស្រាកស្រាន្តសោះ តាំងពីពេលម៉ាក់ចាកចេញទៅកូនៗមិនដែលឃើញប៉ាញញឹមម្តងណាឡើយ ក្តីសុខក្នុងគ្រួសារមួយនេះត្រូវកាត់បន្ថយស្ទើរតែទាំងស្រុង ពួកយើងគ្រប់គ្នានឹកម៉ាក់ណាស់។

គួររម្លឹកដែរថា តារាចម្រៀងទ្រនំហង្សមាសកញ្ញា វី ឌីណែត និងក្រុមគ្រួសារបានជួបទុក្ខជាទម្ងន់ដោយសារអ្នកម្ដាយជាទីស្រឡាញ់បានទទួលមរណភាពកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ក្នុងជន្មាយុ៦២ឆ្នាំ ដោយសារជំងឺកូវីដ-១៩៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


