ជីវិតកម្សាន្ដ
ឆ្លងកាត់សុភមង្គលគ្រួសារ ហង្ស ម៉ារីនី ទម្លាយរឿងរ៉ាវដែលនារីៗគួរស្វែងយល់
តារាស្រីអ្នកនាង ហង្ស ម៉ារីនី ខណ:ដែលរសាត់បាត់ឆ្ងាយពីសិល្ប:មួយរយ:ក្រោយសាងសុភមង្គលគ្រួសារជាមួយស្វាមីវ័យប្រហែលគ្នានោះ ឃើញថា បច្ចុប្បន្នចំណងស្នេហារបស់នាងកាន់តែផ្អែម ល្ហែម និងមានភាពរឹងមាំង។
ដោយសារតែហេតុផលនេះហើយទើបសម្ព័ន្ធភាពស្នេហាទទួលបានចំណងដៃកូនពីររបស់ ហង្ស ម៉ារីនី កាន់តែទទួលបានការគាំទ្រ និងសរសើរពីមហាជនគ្រប់មជ្ឈដ្ឋាន។ ទោះបីជាយ៉ាងណា ហង្ស ម៉ារីនី ជារឿយៗនាងតែងទម្លាយពីគន្លឹះមួយចំនួនសម្រាប់ការស្វែងយល់ផងដែរ។

ខ្លឹមសារដ៏មានអត្ថន័យមួយ ដែលជាប្រយោជន៍សម្រាប់មនុស្សស្រីទូទៅត្រូវបាន ហង្ស ម៉ារីនី បង្ហាញដូច្នេះថា ចូរជ្រើសរើសមនុស្សប្រុសដែលប្រាប់ថា ចាំបងទៅទទួល ជាជាងអ្នកប្រាប់ថា មករកបងមក។ ចូរជ្រើសរើសមនុស្សប្រុសដែលទោះបីឈ្លោះគ្នាខ្លាំងប៉ុណ្ណា ក៏គេសុខចិត្តមកលួងយើង និងនៅក្បែរយើង ច្រើនជាងទុកឲ្យយើងត្រូវនៅម្នាក់។
ចូរជ្រើសរើសមនុស្សប្រុសដែលប្រាប់ថា ចាំបងជួយដោះស្រាយ ជាជាងអ្នកដែលធ្វើមិនដឹងហើយរង់ចាំឲ្យយើងរកវិធីដោះស្រាយខ្លួនឯង។ ចូរជ្រើសរើសមនុស្សប្រុសដែលតែងនិយាយអរគុណ និងសួរយើងថា ហត់ទេនៅពេលដែលយើងមើលថែគេ ជាជាងអ្នកដែលហីៗព្រោះគិតថា ទាំងអស់នោះគឺជាតួនាទីរបស់យើង។

ចូរជ្រើសរើសមនុស្សប្រុសដែលឱបយើង ឬនៅក្បែរយើងពេលយើងមានមានទុក្ខ ជាជាងអ្នកដែលចាំតែបន្ទោសយើងថែម។ ចុងក្រោយសូមជ្រើសរើសមនុស្សប្រុសដែលស្រលាញ់អ្នកជាខ្លួនអ្នក ហើយអ្នកក៏ស្រលាញ់គេជាខ្លួនគេ ព្រោះមិនថាដោយសារហេតុផលអ្វីក្ដីស្រលាញ់ គឺជាចម្លើយដ៏សំខាន់បំផុត ។
តាមរយ:បទពិសោធន៍ខាងលើនេះ អាចធ្វើឲ្យអ្នកគាំទ្រ និងទស្សនិកជនមួយចំនួនស្វែងយល់កាន់តែច្បាស់ អំពីរឿងរ៉ាវជីវិត ក៏ដូចជាការសាងសុភមង្គលគ្រួសារមួយដែលមានសេចក្តីសុខបំផុត៕
អត្ថបទ ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


