ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុនអាមេរិក ពង្រីកការធ្វើតេស្តវ៉ាក់សាំងការពារកូវីដ លើកុមារអាយុក្រោម១២ឆ្នាំ
ក្រុមហ៊ុន Pfizer សហរដ្ឋអាមេរិក បាននិយាយថា ខ្លួននឹងចាប់ផ្តើមសាកល្បងវ៉ាក់សាំងកូវីដទ្រង់ទ្រាយធំលើកុមារ អាយុក្រោម១២ឆ្នាំ ដោយបន្ថយកម្រិតវ៉ាក់សាំង។

ក្រុមហ៊ុននេះនិយាយថា ការសិក្សានេះនឹងចុះឈ្មោះកុមាររហូតដល់ ៤,៥០០នាក់ នៅតាមគ្លីនិកជាង៩០ កន្លែងក្នុងសហរដ្ឋអាមេរិក ហ្វាំងឡង់ ប៉ូឡូញនិងអេស្ប៉ាញ។
វ៉ាក់សាំងដែលផលិតដោយក្រុមហ៊ុន Pfizer និងដៃគូអាល្លឺម៉ង់ BioNTech ត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ជាបន្ទាន់សម្រាប់អ្នកដែលមានអាយុចាប់ពី១២ឆ្នាំឡើងទៅ នៅសហរដ្ឋអាមេរិក កាណាដានិងសហភាពអឺរ៉ុប។ ពួកគេទទួលបានដូសដូចគ្នានឹងមនុស្សពេញវ័យដែរ ពោលគឺ ៣០ មីក្រូក្រាម។

ការចុះឈ្មោះកុមារអាយុពី ៥ ទៅ ១១ ឆ្នាំសម្រាប់ការសិក្សាថ្មីនេះ បានចាប់ផ្តើមនៅសប្តាហ៍នេះ។ ផ្អែកលើសុវត្ថិភាព ភាពស៊ូទ្រាំនិងភាពស៊ាំដែលបង្កើតដោយកុមារ ១៤៤ នាក់ក្នុងការសិក្សាដំណាក់កាលទី ១ នៃការចាក់វ៉ាក់សាំងពីរដូស, ក្រុមហ៊ុន Pfizer បាននិយាយថា ខ្លួននឹងធ្វើតេស្តវ៉ាក់សាំងកម្រិត ១០ មីក្រូក្រាមក្នុងកុមារដែលមានអាយុពី ៥ ទៅ ១១ ឆ្នាំនិង ៣ មីក្រូក្រាមសម្រាប់ ក្រុមអាយុពីប្រាំមួយខែទៅប្រាំឆ្នាំ។

អ្នកនាំពាក្យក្រុមហ៊ុន Pfizer បាននិយាយថា ក្រុមហ៊ុនរំពឹងថា ទិន្នន័យពីក្មេងអាយុពី ៥ ទៅ ១១ ឆ្នាំនឹងចេញក្នុងខែកញ្ញា ហើយទំនងជានឹងស្នើសុំនិយ័តករសម្រាប់ការអនុញ្ញាតឲ្យប្រើប្រាស់ជាបន្ទាន់នៅចុងខែនោះតែម្តង។
លោកបន្តថា ទិន្នន័យសម្រាប់ក្មេងអាយុពី ២ ទៅ ៥ ឆ្នាំអាចនឹងចេញភ្លាមៗបន្ទាប់ពីនោះ ហើយទិន្នន័យពីក្រុមអាយុពី ៦ ខែទៅ ២ ឆ្នាំនឹងចេញនៅពេលណាមួយក្នុងខែតុលាឬវិច្ឆិកា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


